ចំណេះដឹងទូទៅ / សត្វនៅកម្ពុជា

សត្វ​ត្រយង​យក្ស ឬ សត្វ​ឪលើក

Posted on:

ត្រយងយក្ស ឬ ឪលើក ជា​ប្រភេទ​សត្វ​ទឹកធំ​មួយ​ក្នុង​ចំណោម​សត្វ​ទឹក​ដទៃ​ទៀត​ដែល​រស់នៅ​រកស៊ី​តាម​ត្រពាំង​ក្នុង​ព្រៃ​របោះ​ដែល​មាន​ទឹក​រាក់ៗ​ ។ ពួកវា​ចិញ្ចឹម​ជីវិត​ដោយ​សត្វ​កង្កែប​តូចៗ​និង​អន្ទង់ ក៏ដូចជា​សត្វ​ល្អិត​ដទៃទៀត​ដែល​វា​អាច​រក​បាន​នៅ​តាម​ដីភក់​នៃ​ត្រពាំង​នោះ ។ វា​មាន​ចំពុះ​កោង​ស្ដើង​វែង ដែល​អាច​ឲ្យ​វា​ចាក់​ចូល​តាម​គន្លៀត​ដី​ប្រែះ និង ក្នុង​ល្បាប់ភក់​​បាន​ជ្រៅ ដម្បី​ចាប់​យក​ចំណី​របស់​វា​ដូចដែល​បាន​រៀបរាប់​ខាង​លើ ។ សត្វនេះ​កំពុង​ចាត់ចូល​ក្នុង​ប្រភេទ​កម្រ​របស់​ពិភពលោក ហើយ​ការ​គម្រាមកំហែង​ចំពោះ​ពួកវា​នោះ​គឺ​បាត់បង់​ទីជម្រក ។ វត្តមាន​របស់​សត្វ​នេះ​ពី​មុន​មាន​នៅ លាវ, ថៃ, និង​ ឥណ្ឌូចិន តែ​ពេល​ផុត​ពូជ​នៅ​ ថៃ និង វៀតណាម កុំពុង​ជិត​ផុត​ពូជនៅ ​លាវ និង កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន សត្វ​នេះ​មាន​វត្តមាន​នៅ​កម្ពុជា​ច្រើន​ជាង​គេ […]

ចំណេះដឹងទូទៅ / សត្វនៅកម្ពុជា

តើអ្នកស្គាល់ត្មាតភ្លើងទេ?

Posted on:

ឈ្មោះភាសាខ្មែរ៖ ត្មាតភ្លើង ឈ្មោះអង់គ្លេស៖ Red-Headed Vulture ឈ្មោះវិទ្យាសាស្ត្រ៖ Aegypius calvus ត្មាតភ្លើងគឺជាប្រភេទស្លាបមួយប្រភេទដែលស៊ីសាច់ឆៅជាចំណី ។ ចំនួនដ៏គួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោកនៃសត្វត្មាតដែលរងគ្រោះបំផុតទាំងបី ប្រភេទគឺ ត្មាតភ្លើង Red-headed Vulture (Aegypius calvus) សត្វត្មាតប្រផេះ White-rumped Vulture (Gyps bengalensis) ត្មាតត្នោត Slender-billed Vulture (Gyps tenuirostris) ប្រភេទត្មាតទាំងនេះបានទទួលរងនូវការធ្លាក់ចុះគួរឲ្យបារម្ភក្នុងកម្រិត […]

ចំណេះដឹងទូទៅ / សត្វនៅកម្ពុជា

សត្វទទា

Posted on:

ឈ្មោះភាសាខ្មែរ៖ សត្វទទា ឈ្មោះភាសាអង់គ្លេស៖ Chinese Francolin ឈ្មោះវិទ្យាសាស្ត្រ៖ Francolinus pintadeanus ភិនភាគ៖ ទំហំពី ៣០.៥-៣៣.៥ស.ម ។ ឈ្មោល៖ មានសម្បុរក្រមៅលាយនឹងអុជនិងអង្កត់ពណ៌សលាយលឿងស្រាល, អង្កត់លើចុងខ្នងនិងគម្របកន្ទុយខាងលើមានពណ៌ប្រផេះលាយស, គម្របត្រចៀកពណ៌ស ហ៊ុមព័ទ្ធដោយពណ៌សខ្មៅនៅលើក ។ ចំហៀងបន្ទូលក្បាលពណ៌ច្រែះចាស់ (Rufous), គម្របគល់ស្លាបពណ៌ច្រែះស្រអាប់ (Chestnut) ។ ញី៖ មានសម្បុរត្នោតចាស់, ក្រឡាក្បាលមានពណ៌ស្រអាប់ជាងហើយមិនសូវមានពណ៌ខ្មៅលើបន្ទូលក្បាលទេ ។ ជំទង់៖ សម្បុរស្រអាប់ជាងញី និងមានពណ៌ច្រែះចាស់តិចលើចំហៀងក្បាល, ផ្នែកខាងលើមានសម្បុរត្រសក់ស្រាល, កញ្ចឹងកមានរបាច្រើនជាងអុជ, […]

សត្វនៅកម្ពុជា

សត្វទទាទ្រូងលឿង

Posted on:

សត្វទទាទ្រូងលឿនគឺជាសត្វសំខាន់នៃខែត្រមណ្ឌលគិរី ដោយគ្មានផ្នែកណាផ្សេងនៃប្រទេសកម្ពុជាអាចរកឃើញសត្វមួយនេះទេ ។ សត្វនេះសណ្ឋានប្រហាក់ប្រហែលគ្នានឹងមាន់ព្រៃដែរ ហើយការរកស៊ីរបស់វាក៏ដូចគ្នាដែរ ។ វារកស៊ីសត្វល្អិតនៅលើដីដូចជាស្រមោច កណ្ដៀរ ។ល។  តែវាដេកលើដើមឈើដូចមាន់ដែរ ។ សត្វនេះត្រូវបានក្រុមស្រាវជ្រាវរកឃើញនៅមណ្ឌលគិរីក្នុងស្រុកកែវសីមាកាលពីឆ្នាំ២០០២ ហើយក៏បាត់ដំណឹងសូន្យដោយសារការប្រែប្រួលលើទីជម្រកនិងការរំខានពីមនុស្ស ។ រហូតមកដល់ខែមករា ឆ្នាំ២០១២ ទើបបានក្រុមស្រាវជ្រាវនៃមជ្ឈមណ្ឌល សំ វាសនា ដើម្បីការអភិរក្សសត្វព្រៃកំណត់ទីតាំងសារជាថ្មីនៅក្នុងភូមិសាស្ត្រដដែលនេះ ហើយមានមនុស្សដែលមានសំណាងបានឃើញវាមិនច្រើនជាង ១០ ទេ (ក្នុងនោះគ្មានរូបខ្ញុំទេ )។ មូលហេតុដែលបណ្ដាលឲ្យខ្ញុំដាក់ប្រកាសនេះ គឺព្រោះចង់ឲ្យជនរួមជាតិយើងបានយល់ដឹងពីសម្បត្តិធម្មជាតិខ្មែរ និងរួមគ្នាការពារការកាប់បំផ្លាញព្រៃឈើ […]

សត្វនៅកម្ពុជា

សត្វស្លាបប្រភេទ​ថ្មី​ដែលឋិតក្នុងអម្បូរ “ក្រលីងក្រឡូង”

Posted on:

ក្រុមអ្នកទស្សនាសត្វស្លាបមួយក្រុមមកពីប្រទេសថៃ និងមានអ្នកអង្កេតសត្វស្លាបម្នាក់ពីមជ្ឈមណ្ឌល សំ វាសនា ដើម្បីការអភិរក្សសត្វព្រៃ បានប្រទះឃើញសត្វស្លាបមួយប្រភេទឋិតក្នុងអម្បូរ “ក្រលីងក្រឡូង” នៅក្នុងតំបន់ការពារ អាង ត្រពាំងថ្ម ឋិតក្នុងខែត្របន្ទាយមានជ័យ ដែលសត្វនេះមិនដែលមានហើយក៏មិនទាន់មានឈ្មោះជាភាសាខ្មែរនៅឡើយដែរ ។ សត្វនេះ មានឈ្មោះជាភាសាអង់គ្លេសថា Rosy Starling និងឈ្មោះវិទ្យាសាស្ត្រជា Sturnus roseus ។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកវិភាគនិងជំនាញសត្វស្លាបនៅលើពិភពលោក ។ យើងបានថតរូបសត្វនេះដើម្បីជាភស្តុតាងទើបគេជឿថាវាពិតជាបង្ហាញខ្លួនលើប្រទេសកម្ពុជាមែន ។ ជាធម្មតាសត្វមាននៅ៖ (អាស៊ីអាគេ្នយ៍) ធ្លាប់ឃើញនៅប្រទេសថៃផ្នែក […]

ចំណេះដឹងទូទៅ / សត្វនៅកម្ពុជា

តើសម្រែក​សត្វស្លាបបង្ហាញពីអ្វី?

Posted on:

ពេលសត្វស្លាបមួយយំជាចម្រៀង, វាកំពុងប្រាប់អ្នកថាវាជាអ្វី នៅឯណា ។ សិក្សាពីសំឡេងសត្វស្លាប ហើយបើកច្រកថ្មីមួយទៀតសម្រាប់ការមើលសត្វស្លាបរបស់អ្នក ។ អ្នកអាចត្រឹមតែមើលឃើញនៅចំពីមុខ ប៉ុន្តែអ្នកអាចឮពីគ្រប់ទិសទីក្នុងពេលតែមួយ ។ ការសិក្សាពីសំឡេងសត្វស្លាបជាវិធីដ៏ល្អបំផុតក្នុងការធ្វើ អត្តសញ្ញាណកម្មសត្វស្លាបដែលលក់ខ្លួនក្នុងស្លឹកឈើក្រាស់ៗ  សត្វនៅឆ្ងាយៗ  សត្វនៅពេលយប់ និងសត្វដែលមានសណ្ឋានរូបរាងស្រដៀងគ្នា ។ ជាការពិតណាស់ នៅពេលអ្នកជីវសាស្ត្ររាប់សត្វស្លាបផ្ទាល់ ចំនួនប្រភេទដែលមានច្រើនបំផុតនោះគឺបានពីការស្ដាប់ច្រើនជាងមើល ឃើញ ។ ការសិក្សាពីសំឡេងហៅគ្នានិងចម្រៀងសត្វស្លាប អាចជួយអ្នកបានក្នុងវិធីពីរយ៉ាងគឺ៖ ទីមួយ  អ្នកអាចធ្វើការស្ទាបស្ទង់យ៉ាងលឿនពីអ្វីដែលនៅជុំវិញខ្លួនអ្នក សូម្បីពេលចេញពីកន្លែងចតរថយន្តក៏ដោយ ។ ទីពីរ  ពេលអ្នកឮអ្វីមួយអ្នកមិនស្គាល់ អ្នកអាចដឹងពីកន្លែងដែលអ្នកត្រូវចាប់អារម្មណ៍ ។ ពពួកសត្វទីទុយនិងសត្វពព្លាក់ គឺជាឧទាហរណ៍ល្អប្រសើរបំផុតនៃសារប្រយោជន៍ក្នុងការស្ដាប់ដើម្បី ធ្វើអត្តសញ្ញាណកម្ម ។ ឧទាហរណ៍មួយទៀតគឺ […]