ចំណេះដឹងទូទៅ / ជឿ ឬមិនជឿ / ប្រពៃណី

ម៉ោង និងក្បួនសែនដកជើងធូបសម្រាប់ឆ្នាំ ២០២១

Posted on:

កម្មវិធីសែនដកជើងធូបគឺជាប្រពៃណីមួយដែលបងប្អូនជាប់ខ្សែរស្រឡាយចិនតែងបារម្មធ្វើមុនពេលថ្ងៃចូលឆ្នាំចិនមកដល់។ តាមជំនឿបើសិនជាយើងសែនដកជើងធូបត្រូវក្បួននោះយើងនឹងរកស៊ីបាន មានលាភសំណាងមកដល់ខ្លួនយើងកាត់តែច្រើន។ សម្រាប់ឆ្នាំ ២០២១នេះថ្ងៃដកជើងធូបគឺចំថ្ងៃ សុក្រ ទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលមានពេលវេលាល្អសម្រាប់សែនដូចខាងក្រោម៖ ម៉ោងសែន ចន្លោះពីម៉ោង ៩ព្រឹក ដល់ ម៉ោង ១១ព្រឹក របៀបសែនទេវតាមុខផ្ទះ ផ្លែឈើ ៣មុខ ផ្លែប៉ោម ផ្លែក្រូចខ្វិច ផ្លែសារី សាសែ ១ចាន មាន់ស្ងោរ សាច់ជ្រូក […]

ចំណេះដឹងទូទៅ / សុខភាព និងបុត្រ

គុណវិបត្តិ និងគុណសម្បត្តិនៃការដាក់សេរ៉ូម

Posted on:

សេរ៉ូម ជាល្បាយសូលុយស្យុងដែលត្រូវបានសម្លាប់មេរោគពពួកមីក្រុបហេីយរួចយកទៅលាយជាមួយស្ករ ឬអំបិលជាដេីម។ សេរ៉ូមផ្អែម គឺទឹកលាយ និងស្ករបន្តិច ឬសេរ៉ូមប្រៃ គឺទឹកលាយ និងអំបិលបន្តិច។ ចុះសួរថា សេរ៉ូមថ្លៃ ដែរឬទេ?  វាមិនថ្លៃខ្លាំងអីនោះទេ ព្រោះតម្លៃវាស្មេីនឹង ទឹកដែលមានសារធាតុរ៉ែធម្មជាតិមួយចំនួនដែរ ឬទឹកដូងមួយផ្លែ តម្លៃត្រឹមតែ២៥០០៛ ដែលសម្បូរជាតិអុីយ៉ុងច្រេីន ជំនួយដល់សុខភាពរាងកាយ។ ចុះហេតុអី្វ យេីងត្រូវដាក់សេរ៉ូម?  ពីព្រោះថា ប្រជាជនយេីងមិនទាន់បានយល់ដឹងអោយបានសុីជម្រៅ ពីគុណប្រយោជន៍ និងផលវិបាករបស់សេរ៉ូម។​ វាពិតជារឿងដែលពិបាកពន្យល់ និងបកស្រាយ ដេីម្បីកែប្រែផ្នត់គំនិតប្រជាជនយេីង […]

ចំណេះដឹងទូទៅ / ប្រាសាទបុរាណ

ប្រាសាទតូច នៃខេត្តព្រះវិហារ

Posted on:

បើនិយាយពីខេត្តព្រះវិហារអ្នកទាំងអស់គ្នាច្បាស់ជាគិតដល់ប្រាសាទព្រះវិហារជាក់ជាមិនខាន។ បើអ្នកធ្លាប់បានទៅទស្សនាប្រាសាទព្រះវិហារអ្នកនឹងបានឃើញមានប្រាសាទតូចមួយនៅក្បែបារាយណ៍ខាងលិចនៃប្រាសាទព្រះវិហារ។ ប្រាសាទនោះត្រូវបានគេឲ្យឈ្មោះថា “ប្រាសាទតូច” ដែលមានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានកសាងនៅក្នុងសម័យអង្គរនៅសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ និងមានរោគសាលា ដែលជាទីកន្លែងសម្រាប់ព្យាបាលជំងឺនៅសម័យបុរាណផងដែរ។ ប្រាសាទតូចយើងអាចធ្វើដំណើរពីទីរួមខេត្តព្រះវិហារបន្ទាប់មកធ្វើដំណើរតាមផ្លូវជាតិព្រះវិហារទៅអន្លុងវែងរហូតដល់វង្វង់មូលស្រអែមហើយបត់មកផ្លូវប្រាសាទព្រះវិហាររហូតដល់ចំណុចគមួយរហូតបន្តឡើងមកកាន់ប្រាសាទព្រះវិហារមកដល់បារាយណ៍ខាងលិចបត់ឆ្វេងបន្តិច និងប្រាសាទតូច។

ចំណេះដឹងទូទៅ / ប្រវត្តិសាស្រ្តនានា / ប្រវត្តិស្ថាបត្យកម្មនានា / ប្រាសាទបុរាណ

ខ្លីៗពីប្រវត្តិប្រាសាទព្រះធាតុទឹកឆា

Posted on:

ប្រាសាទព្រះធាតុទឹកឆាបានសាងសង់ក្នុងរជ្ជកាលព្រះបាទ ព្រះបាទសូរ្យវរ្ម័នទី១ នៃគ្រឹស្តសករាជ១០២៥។ មានទទឹងប្រវែង៧.៣០ម៉ែត្រ បណ្តោយប្រវែង ៧.៨០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ជាប្រាសាទសង់ពីដីឥដ្ឋ ដែលមានទំហំធំជាងគេក្នុងចំណោមប្រាសាទចំនួនជាង៣០កន្លែងដទៃផ្សេងទៀតដែលបានសាងសង់ដំណាលៗគ្នាលើផ្ទៃដីទំហំ ១៥ហិកតានៃតំបន់ទឹកឆា ស្រុកព្រៃឈរ ដែលមានចម្ងាយជាង៤០គីឡូម៉ែត្រពីក្រុងកំពង់ចាម។ ប្រាសាទព្រះធាតុទឹកឆា មានទីតាំងស្ថិតនៅចន្លោះភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរមានចម្ងាយ ៣៩គីឡូម៉ែតពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ ១៣គីឡូម៉ែត ត្រង់ភូមិក្រូចត្រូវបែកចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គីឡូម៉ែត។ ពាក្យ “ទឹកឆា” នេះទៀត ក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរ គឺមានតាំងពីយូរណាស់ហើយ ទើបបានជាមានជាប់ហៅនៅក្នុងសៀវភៅ […]

ចំណេះដឹងទូទៅ

ទម្រង់ភ្នែក ៥ប្រភេទអាចបង្ហាញថាអ្នកជាមនុស្សបែបណា

Posted on:

បើនិយាយពីទម្រង់ភ្នែករបស់មនុស្សយើងវិញគឺពិតជាមានលក្ខណះខុសៗគ្នាស្ទើរតែគ្រប់តែទាំងអស់មិនថាជាមនុស្សស្រី ឬមនុស្សប្រុសទេ។ តាមពិតប្រភេទភ្នែករបស់យើងវាក៏បានបញ្ជាក់ពីចរិករបស់យើងផងដែរបើអ្នកសង្កេតឲ្យដិលដល់ទៅគ្រាន់តែពេលខ្លះយើងពុំបានចាប់អារម្មណ៌ប៉ុនណ្ណោះ។ តោះឥឡូវយើងនឹងប្រាប់អ្នកទាំងអស់គ្នានៅទម្រង់ភ្នែក ៥ប្រភេទថាមានអ្នកមានចរិកបែបណា។ ​ភ្នែក​ធំ គឺជាមនុស្សដែលមិន​ចូលចិត្ត​ជីវិតបែប​សាម​ញ្ញាទេហើយគេក៏ជាមនុស្សពូកែ​ដាស់​អារម្មណ៍ឲ្យ​អ្នក​លង់ក្នុង​អន្លង់​ស្នេហ៍របស់គេផង និងជាមនុស្សដែលមាន​ប្រៀប​ទៅលើ​មនុស្ស​ដទៃ​ផ្សេងទៀតផងដែរ​។​ ភ្នែក​តូច គឺជាមនុស្ស​ដែល​យល់​តែ​ពី​អារម្មណ៍​ខ្លួនឯងចាប់អារម្មណ៍​លើ​ការបំពេញ​តម្រូវ​ការខ្លួន​ឯង​ជាធំ​ហើយមនុស្សប្រភេទនេះ​តែងតែផ្លាស់ប្តូរ​គូ​ជា​ញឹកញាប់ពោលជាម​នុស្ស​ដែល​រើស​ច្រើន​។​ ភ្នែក​ជ្រៅ គឺជា​មនុស្ស​ដែលមាន​​​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ហើយ​បើ​ចង់​រៀបការនឹងនរណាម្នាក់មនុស្សប្រភេទនេះ​គេ​នឹងស្វែងយល់​ពី​មនុស្ស​ម្នាក់​នោះ​ឲ្យ​បានស៊ីជម្រៅ​​។​ ភ្នែក​ពណ៌​ខ្លី គឺជាមនុស្សដែល​ប្រកាន់​ខ្ចា​ប់​មោះមុតហើយ​មាន​អាទិភាព​ក្នុង​រឿង​ស្នេហា និងការងារព្រោះថាគេជាមនុស្សដែលមាន​​ឱកាស​ច្រើន​ក្នុង​រឿង​កា​ងារ​ក៏ដូចជា​រឿង​ស្នេហា​។​ ភ្នែក​ពណ៌​ចាស់ គឺជា​មនុស្ស​រឹង​បឹងមិន​ងាយ​រង្គោះរង្គើមានស្នេហា​ស្ថិតស្ថេរ​​។

ចំណេះដឹងទូទៅ / ជឿ ឬមិនជឿ

ខ្លីៗពីពិធីបុណ្យចូលឆ្នាំចិន និងតំណម

Posted on:

បុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យមួយដ៏សំខាន់មួយសម្រាប់ប្រជាជនចិនដែលពិធីបុណ្យនេះតែងតែធ្វើនៅថ្ងៃទីមួយនៃខែទីមួយតាមចន្ទគតិក្នុងប្រតិទិនចិនហើយត្រូវបានបញ្ចាបទៅវិញនៅថ្ងៃទី ១៥ដែលថ្ងៃនោះគេហៅថា ពិធីបុណ្យបង្ហោះគោម។ នៅថ្ងៃចូលឆ្នាំពេលល្ងាចគេបានឲ្យឈ្មោះថា ជូស៊ី ឬហៅម្យ៉ាងទៀតថា នៀនជូស៊ីដែលវាមានន័យថា ពេលល្ងាចឆ្ងងឆ្នាំ។ បើនិយាយពីជំនឿ និងតំណមនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិនវិញគេអនុវត្ត និងគោរពតាមណាស់។ សម្រាប់រយៈពេល ៣ថ្ងៃនៃថ្ងៃចូលឆ្នាំជាពិសេសថ្ងៃទី១ ឬហៅថាឈឺអ៊ិច។  ក្នុងរយៈពេល ៣ថ្ងៃនេះថ្ងៃចូលឆ្នាំនេះគេហាមដាច់ខាតធ្វើរឿងដែលនាំឲ្យមានភាពល្គក់កកដល់ឆ្នាំក្រោយដែលមានដូចជា៖ យំ៖ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានតំណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមកនូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។ មិនគួរកក់សក់៖ ការស្លៀកពាក់ខោអាវថ្មី និងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការទទួល ឆ្នាំថ្មី។ […]