ព្រះពុទ្ធសាសនា, ព្រហ្មញ្ញសាសនា និង គ្រឹស្តសាសនា


ចុះផ្សាយ៖ ថ្ងៃទី ០៨ មិថុនា ឆ្នាំ២០១២ ម៉ោង ០៦:៤៥នាទី

១. ព្រះពុទ្ធសាសនា៖ លើកយកសរណគមន៍៣គឺ ត្រៃសរណគមន៍ៈ”ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ” មានគម្ពីរ៣ជាគោល គឺគម្ពីរព្រះត្រៃបិដក(វិន័យបិដក សុត្តន្តបដិក អភិធម្មបិដក)។ ព្រះត្រៃបិ ដកនេះមានគម្ពីរចែកចេញជាច្រើនទៀតដែលហៅថា “អដ្ឋកថាដីកា”។
២. ព្រហ្មញ្ញសាសនា៖ លើកយកអាទិទេព៣អង្គរគឺ ព្រះព្រហ្ម ព្រះនរាយណ៍ (ព្រះវិស្ណុ) និងព្រះ សិវៈ(ឥសូរ)។ទេវៈទាំងបីអង្គនេះគង់នៅឋានសួគ៌ជានិច្ច ពុំចេះច្យុតប្រែប្រួល ឫទៅនិព្វានទេ។  សាសនានេះនិយាយពីនរកសួគ៌ព្រហ្មណ៍តែមិននិយាយពី និព្វានទេ។ មានគម្ពីរត្រៃវេទជាគោលគឺ៖

  • សាមវេទ៖ សម្តែងពីពលិកម្ម ការបួងសួងសូមឲ្យព្រះអភិបាលរក្សាមនុស្សលោក។
  • ឫកវេទ ឫឥរុវេទៈ សូមឲ្យព្រះប្រទានពរឲ្យបានសម្រេចខាងហត្ថកម្ម។
  • យជុវេទ៖ សម្តែងពីយុទ្ធសង្គ្រាមឲ្យមានជ័យជោគឈ្នះលើមាសត្រូវ។

៣. គ្រឹស្តសាសនា៖ ជាសាសនាមួយដែលកើតពីបុរសម្នាក់ជនជាតិជ្វីហ្វពុទ្ធសករាជ៥៤៣ ជាកូនរបស់ជោសែហ្វ និងនាងម៉ារី ស្រុកបេតហេមជតទីក្រុង ហេ្សរុយសាឡិម។ សាសនានេះឈ្មោះកាតូលិកឫយេស៊ូសាសនាក៏បាន។គេលើកយកវត្ថុសក្តិ សិទ្ធិ៣យ៉ាងមកដែរគឺ ព្រះបិតាព្រះបុត្រាព្រះវិញ្ញាណបរិសុទ្ធ។មានគម្ពីរដើមឈ្មោះថា គម្ពីរប៊ីប។ សាសនានេះសម្តែងថា ព្រះដែលធំជាងគេគឺ យៈហោវ៉ា គង់នៅស្ថានសួគិ៍។ ឯព្រះយេស៊ូគ្រាន់តែជាអ្នកប្រដៅសាសនាតំណាងព្រះធំប៉ុណ្ណោះ។  បញ្ញាតិរបស់ព្រះម្ចាស់សួគិមាន១០យ៉ាងដែលបញ្ញតិថាត្រូវគោរពបូជាចំពោះព្រះម្ចាស់ឋានសួគិ៍។ សាសនានេះនិយាយពី នរកសួគិ៍ដែរតែមិនហ៊ាននិយាយដល់ព្រហ្ម និងនិព្វានទេ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់