អត្ថន័យនៃរូបអប្សរា


ចុះផ្សាយ៖ ថ្ងៃទី ២៣ តុលា ឆ្នាំ២០១២ ម៉ោង ១៨:១២នាទី

រូបអប្សរាតំណាង៖
* តំណាងសោភ័ណភាព និងសេចក្តីសេ្នហាបរិសុទ្ធ ស្នេហាថ្លៃថ្នូរ ដែលជាសេចក្តីប្រាថ្នា ចង់បាននៃមនុស្សគ្រប់ៗរូប ករណីនេះខ្មែរតែងប្រដូចនារីខ្មែរ ដែលមានរូបសម្បត្តិល្អចរិយា សម្បត្តិសមសួនទៅនឹងទេពអប្សរាឫស្រីគ្រប់លក្ខណ៍ នារីនោះគឺអប្សរានេះឯង។
* តំណាងទស្សនៈ មាតាធិបតេយ្យ គឺតាំងពីយូរលង់ណាស់មកហើយ ខ្មែរតែងចាត់ទុកស្ត្រីជាធំ និងលើកតម្កើងស្ត្រីភេទឥតលំអៀងតរៀងរហូតមក។

 * តំណាងទឹកចិត្តស្រស់ស្រាយ រួសរាយ រាក់ទាក់នៃស្ត្រីខ្មែរ ចំពោះជនប្រុសស្រីទូទៅ គឺមនោសញ្ចេតនាដ៏ប្រពៃរបស់ស្ត្រីខ្មែរដែលមានចិត្តស្មោះត្រង់ ភក្តីភាព គោរពស្រលាញ់ មនុស្សដូចគ្នាឥតប្រកាន់វណ្ណៈពណ៌សម្បុរឡើយ។

*តំណាងសិរីសួស្តី ភាពចំរុងចំរើន ត្រជាក់ត្រជុំ គឺស្ត្រីខ្មែរជាកត្តានៃក្តីសុខចម្រើនក្នុងគ្រួសារ និងសង្គម។
* តំណាងភាពទន់ភ្លន់ ស្រគត់ស្រគំ និងភាពម៉ឺងម៉ាត់របស់ស្រ្តីខ្មែរ ដែលជាឥរិយាបថដ៏ល្អកម្ររកបាន ដែលស្ត្រីខ្មែរគ្រប់រូបប្រកាន់ខ្ជាប់រក្សាទូកក្នុងខ្លួនគេម្នាក់ៗ។
* តំណាងអាទិទេពស្ត្រី ដែលជាអគ្គមហេសីរបស់ព្រះអាទិទេព ព្រហ្មញ្ញសាសនា គឺព្រះនាងជាបញ្ចពិធកល្យាណី រូបល្អ ចិត្តល្អបរិសុទ្ធ និងមានអំណាចអស្ចារ្យម្នាក់លើលោកយើងនេះ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់