​ប្រជា​ពល​រដ្ឋ ​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ?


ចុះផ្សាយ៖ ថ្ងៃទី ១៧ មិថុនា ឆ្នាំ២០១៤ ម៉ោង ១៥:០៩នាទី

សង្គម​មួយ​អាច​កើត​ឡើង​បាន​អាស្រ័យ​ដោយ​ មាន​ប្រជា​ពលរដ្ឋ រស់​នៅ​ជា​ច្រើន។ បើ​និយាយ​ដោយ​ខ្លី សង្គម​ប្រជា​ធិបតេយ្យ គឺ​ជា​សង្គម​មួយ​ដែល​មាន​អ្នក​ដឹក​នាំ ហើយ​អ្នក​ដឹក​នាំ ចាត់​ទុក​ប្រជា​ជន​ជា​ធំ។ បី​ចំណុច​ធំៗ ដែល​ខ្ញុំ នឹង​រៀប​រាប់​ខាង​ក្រោម​នេះ នឹង​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​​ត្រូវ​មាន​អ្វី​ខ្លះ?

ក/. សិទ្ធិ ៖

  • បោះ​ឆ្នោត និង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ឲ្យ​គេបោះ​ឆ្នោត​ឲ្យ
  • ចូល​រួម ឬ​បង្កើត គណបក្សនយោបាយ
  • ចូល​រួម ឬ​បង្កើត​ជា​សមាគមន៍​ផ្សេងៗ
  • ទាមទារ ឲ្យ​រដ្ឋា​ភិបាល​ធ្វើ​តាម​ឆន្ទៈ​របស់​ខ្លួន។

ខ/. កាតាព្វកិច្ច ៖

  • គោរព​តាម រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា
  • គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ
  • ចូល​រួម​ដឹងឮ និង​ចូល​រួម​ចំណែក​កិច្ចការ​របស់​រដ្ឋ។

គ/. ស្មារតី ៖

  • អត់​ធ្មត់ អនុគ្រោះ សម្រប​សម្រួល សហការ​គ្នា​ជា​ធ្លុង​មួយ
  • ហ៊ាន​បញ្ចេញ​មតិ ជជែក វែក​ញែក រក​ខុស​ត្រូវ។…

Loading…


ចំណាត់ក្រុម៖
មតិយោបល់