តើមហាត្មនៈគន្ធីជានរណា?


ចុះផ្សាយ៖ ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ២១:៤៦នាទី

មហាត្មៈគន្ធីបានរំលាយវណ្ណៈ៤ដោយហេតុឃើញថាប្រជាជនឥណ្ឌាកំពុងជាប់ទ្រុងនៃទុក្ខវេទនា និងការជិះជាន់តាមរយៈវណ្ណៈទាំង៤។ សីលធម៌ មនុស្សធម៌របស់មហាត្មៈគន្ធីត្រូវបានបណ្ឌិតក្នុងលោកទាំងមូលលើកទួយឱយខ្ពស់លើសគុណធម៌ទាំងពួងអាស្រ័យដោយត្បូងនៃសច្ចភាពដែលលោកតែងប្រសទ្ធិនាម “សត្យគ្រហៈ” គឺផែនដីនៃសច្ចៈ។

វណ្ណៈមាន៤គឺ៖

  • វណ្ណៈព្រាហ្មណ៍៖ វណ្ណៈព្រាហ្មណ៍ជាវណ្ណៈខ្ពស់បំផុតកើតពីព្រះឱស្ឋរបស់ព្រះព្រហ្មជាអ្នកថែរក្សា និងនាំពាក្យរបស់អាទិទេព។ ព្រាហ្មណ៍ស្លៀកពាក់ស មានសិទ្ធិរៀនសូត្រគម្ពីរវេទគ្រប់បែបយ៉ាង
  • វណ្ណៈក្សត្រ៖ វណ្ណៈក្សត្រកើតពីព្រហស្តរបស់ព្រះព្រហ្មជាអ្នកគ្រប់គ្រងប្រទេសជាអ្នកចម្បាំង ព្រមទាំងរៀនយុទ្ធវិធីនានាផងវណ្ណៈក្សត្រស្លៀកពាក់ក្រហម ជានិមិត្តរូបនៃសេចក្តីក្លាហាន
  • វណ្ណៈវៃស្យ៖ វណ្ណៈវៃស្យឫវេស្យៈជាវណ្ណកណ្តាលកើតពីភ្លៅរបស់ព្រះព្រហ្មដែលមានចំនួនភាគច្រើនក្នុងសង្គមជាប្រជាពលរដ្ឋទូទៅមាន សិល្បករ កសិករ ពួកឈ្មួញជាដើម។ វណ្ណៈវៃស្យស្លៀកពាក់ពណ៌លឿង
  • វណ្ណៈសូទ្រ៖ វណ្ណៈសូទ្រជាវណ្ណៈទាបបំផុតក្នុងសង្គមកើតពីបាតជើងរបស់ព្រះព្រហ្ម
    ជាខ្ញុំបម្រើគេជាទាសករ

Loading…


ចំណាត់ក្រុម៖
មតិយោបល់