តតិយសង្គាយនា(សង្គាយនាទី៣)ក្រោមហាថេរាធិបតីនៃព្រះមោគ្គលីបុត្រតិស្សត្ថេរដោយមានព្រះបាទអសោកមហារាជឥណ្ឌាជាអ្នកឧបត្ថម្ភបានធ្វើចប់នៅព.ស២៣៤នៅវត្តអសោការាមក្រុងបាតលីបុត្រក្រោយតតិយសង្គាយនានេះព្រះមោគ្គលីបុត្រទ្រង់បានបញ្ជូនព្រះសមណទូតទៅគ្រប់ទិសទីក្នុងជម្ពូទ្វីបចំនួន១៦កន្លែងដើម្បីផ្សាយព្រះពុទ្ធសាសនាព្រះសោណត្ថេរនិងព្រះឧត្ថេរបាននិមន្តចូលមកកាន់ដែនដីសុវណ្ណភូមិដែលមានប្រទេសភូមាសៀមលាវខ្មែរដើម្បីផ្សាយព្រះពុទ្ធសាសនាដូចនេះប្រទេសកម្ពុជាបានទទួលយកព្រះពុទ្ធសាសនាថេរវាទ(ហីនយាន)តាំងពីពុទ្ធសតវត្សទី៣នៃពុទ្ធសករាជនោះឯងទន្ទឹមនឹងវត្តមាននៃព្រះពុទ្ធសាសនាថេរវេទគេក៏ឃើញមានវត្តមានព្រះពុទ្ធសាសនាមហាយាននៅក្នុងសង្គមខ្មែរតាំងពីដើមរៀងមកដែរតាមរយៈប្រវត្តិសាស្ត្រកម្ពុជាគេឃើញព្រះពុទ្ធសាសនាថេរវាទមានការលូតលាស់ជាងព្រះពុទ្ធសាសនាមហាយានតាំងពីដើមរហូតមកដល់បច្ចុប្បន្នលើកលែងតែចុងគ្រឹស្តស.វទី១២ដល់ដើមគ.សទី១៣នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ដែលព្រះអង្គគោរព្រះពុទ្ធសាសនាមហាយាន។
តើអ្វីទៅជារបាំយីកេ?
របាំយីកេបានចាប់បដិសន្ឋិក្នុងប្រទេសកម្ពុជាយើងជាយូរយារណាស់មកហើយ រហូតដល់អ្នកស្រុកយើងសន្មត់យកធ្វើជារបាំសម្រាប់អ្នកស្រុកស្រែចំការទូទៅថែមទៀតផង ។ នៅពេលបុណ្យទានម្តងៗ តែងមានសាមគ្គីភាពគ្នារវាងអ្នកស្រុកភូមិផងនឹងបានពេលធ្វើទានសាងកុសលរៀងៗខ្លួនផងតាមធម្មតារបាំយីកេគ្មានគ្រឿងភ្លេងច្រើនបទទេបើតាមក្បួនបុរាណមកមានតែស្គរមួយមុខប៉ុណ្ណោះ […]
ប្រដាប់ក្រុមភ្លេងទាំង ១៦គ្រឿងរបស់ភ្លេងពិណពាទ្យ
ភ្លេងពិណពាទ្យ ដែលជនភាគច្រើនហៅដោយភន្ត័ច្រលំថា”ភ្លេងសៀម” នោះជាភ្លេងខ្មែរសុទ្ធ ដែលមានដើមកំណើតមកពីប្រទេសឥណ្ឌា។ លោក […]
យល់ដឹងខ្លះៗពី ពិធីក្នុងអាពាហ៍ពិពាហ៍ខ្មែរ
យោងតាមសៀវភៅ ក្បួនអាពាហ៍ពិពាហ៍ខ្មែរ របស់អ្នកឧកញ្ញ៉ាមហាវិនិច្ឋ័យ នៅ បានរៀបរាប់ថាពិធីអាពាហ៍ពិពាហ៍ខ្មែរមានពិធីតូចៗជាច្រើនធ្វើតាមលំដាប់លំដោយ […]
តើអ្នកមានដឹងថាវត្តអារាមជាកន្លែងអ្វីទេ?
វត្តមានន័យថា ជាទីកន្លែងសម្រាប់បូជា និងកន្លែងសម្រាប់ព្រះសង្ឃគង់នៅ។អារាមមានន័យថា ជាទីរីករាយ។ វត្តអារាមជាទីស្ងប់ស្ងាត់ […]
បទសូត្រលើកទង់ព្រះពុទ្ធសាសនា (ឆព្វណ្ណរង្សី)
១. សូមមើលទង់ជ័យ ឆព្វណ្ណរង្សី […]