ស្វែងយល់អំពីតួអង្គ “នាងសីតា” នៅក្នុងរឿងរាមកេរ្តិ៍


ចុះផ្សាយ៖ ថ្ងៃទី ០១ មិថុនា ឆ្នាំ២០១២ ម៉ោង ១៨:៥២នាទី

នាងសីតា ជាបុត្រចិញ្ចឹមរបស់ព្រះបាទជនកសោយរាជ្យនៅនគរ មិថិលា ។ នាងសីតានៅក្នុងរឿងរាមកេរ្តិ៍  និងក្នុងរាមាយណៈមានលក្ខណៈដូចគ្នាត្រង់ថា នាងសីតាជាកំពូលនារី បានជួបនឹងព្រះរាមជាកំពូលបុរស តាមរយៈការលើកធ្នូសរល្បសមត្ថភាព ។ ឯគុណសម្បត្តិរបស់នាងសីតាមានដូចជា នាងសីតាជានារីមានរូបរាងស្រស់សោភា ស្អាតលើសនារីទាំងត្រៃភពអ្នកណាក៏ប្រាថា្នចង់បាននាងជាភរិយា មិនថាឡើយមនុស្សធម្មតាទេ សូម្បីព្រះឥន្ទ្រ ព្រះព្រហ្ម ទេព្តា និងអាទិទេពជាច្រើនទៀតក៏ចង់បានដែរ ។ នាងសីតាមានសេចក្តីស្នេហាភក្តីចំពោះស្វាមី ពិសេសនៅពេលដែលព្រះរាម ត្រូវនាងកៃកេសីដេញចេញពីនគរ ព្រះនាងស៊ូទ្រាំទៅរស់នៅជាមួយប្តីនៅកណ្តាលព្រៃទ្រាំនឹងការលំបាកទាំងកាយ និងចិត្ត គ្រប់បែបយ៉ាង ។  ព្រះនាងសីតាចេះនឹកព្រួយបារម្ភពីសុខទុក្ខប្តីនៅពេលដែលក្រុងរាពណ៌ឆក់ ចាប់នាងយកទៅ។


ឯកសារបានពីប្អូន ម៉ាដារីការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់