ចំណេះដឹងទូទៅ / រឿងព្រេងនិទាន

ពិពណ៌នា​អំពី​រឿង​ធនញ្ជ័យ

Posted on:

ក/. ចំណង​ជើង​រឿង ៖ រឿង​ធនញ្ជ័យ​តាម​ស័ព្ទ​បាលី នៃ​ពាក្យ​នេះ​ថា “ធន + ញ្ជ័យ” ឬ “ធន + ជ័យ” ប្រែ​ថា ធន គឺ​ទ្រព្យ​សម្បត្តិ ឯ​ជ័យ គឺ​ជ័យ​ជំនះ ឬ​និយាយ​ថា អ្នក​មាន​ជ័យ​ជំនះ គឺ​បញ្ញា​ការ​ឈ្លាស​វៃ​របស់​បុគ្គល​ធនញ្ជ័យ ដែល​ហៅ​ថា “អរិយទ្រព្យ”។ ចំណង​ជើង​រឿង​នេះ អាច​មាន​ការ​ភាន់​ច្រឡំ ព្រោះ​ថា ៖ មាន “ធនញ្ជ័យ” […]

ចំណេះដឹងទូទៅ / រឿងព្រេងនិទាន

ពិពណ៌នាសង្ខេបពីរឿង មាលាដួងចិត្ត

Posted on:

រឿង មាលាដួងចិត្ត និពន្ធក្នុងឆ្នាំ ១៩៣៩ ហើយសរសេរចប់បរិបូរណ៍ ក្នុងឆ្នាំ១៩៤១។  បោះពុម្ពផ្សាយលើកដំបូងបង្អស់នៅឆ្នាំ១៩៧២។រឿងនេះនិពន្ធដោយ លោក នូ ហាច  មុនរឿងផ្កាស្រពោននិងរឿងនារីជាទីស្នេហា។នៅក្នុងរឿងនេះ តួអង្គប្រុស ឈ្មោះទិឃាវុធ (ដែលផ្តើមឡើងជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៣៩)។ រីឯតួអង្គស្រី ឈ្មោះ ថាចន្ទមុនី(ជាជនជាតិថៃ)។រឿងនេះកើតឡើងក្នុងជំនាន់ រាជ្យហ្លួងមុនីវង្ស នៃសម័យអា ណានិគមបារាំងហើយសាច់រឿងទាំងមូលកើតឡើងរហូតដល់ឆ្នាំ១៩៤៦  (រាជ្យហ្លួងនរោត្តមសីហនុ)។ទិឃាវុធគឺជាបុរសម្នាក់ដែលសុភាព ទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយនឹងអ្នកដទៃ ហើយមានឥរិយាបថល្អចំពោះនារី និងជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ចេះបែងចែករវាងមនុស្ស និងនយោបាយ មិនមានគំនិតប៉ាតណាប៉ាតណី […]

ចំណេះដឹងទូទៅ / ជឿ ឬមិនជឿ / រឿងព្រេងនិទាន

យល់ដឹងពីប្រេតទាំង ១២ ពួក

Posted on:

បុណ្យកាន់បិណ្ឌជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ១រោចខែភទ្របទដើម្បី ឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក។ពិធីនោះត្រូវ ធ្វើអស់កាលកន្លះខែនៅក្នុងរយះកាលនេះពពួកប្រេតដែលគេហៅថាសត្វនរក ដែលត្រូវបានគេដោះលែងមកខំដើររកបងប្អូនកូនចៅគ្រប់៧វត្តបើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឲ្យទេនោះនឹងកើតក្ដីស្រេកឃ្លានហើយនឹងប្រទេចផ្ដាសាដល់ញាតិមិត្តមិនលែងឡើយ។ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុងខែភទ្របទនោះគេហៅថា“កាន់បិណ្ឌ”ពាក្យថាបិណ្ឌមក​ពីពាក្យបាលីថា“បិណ្ឌៈ”មានន័យថាដុំបាយឥឡូវសូមនិយាយដល់ពួកប្រេតតែម្តងបើយោង​តាមឯកសារល្បើកប្រេតរៀបរាងដោយលោកសុងស៊ីវតែងជាបងកាកគតិក្លាយ(ក្នុងគម្ពីរបេតវត្ថុសំដែងអំពីប្រេត១២ពួក​កំពុងសោយផលនៃបាបកម្មផ្សេងៗគ្នា)បាននិយាយថាប្រេតមាន១២ពួកចឹង​។ សូមទាញយកឯកសារខាងក្រោម៖ ទាញយកឯកសារ

ចំណេះដឹងទូទៅ / រឿងព្រេងនិទាន

ប្រភពនៃពាក្យថា “ជ័យហោង សួស្តិ៍ហោង”

Posted on:

ប្រភពនៃពាក្យថា “ជ័យហោង សួស្តិ៍ហោង” កាលពីព្រេងនាយ មានក្មេងស្រីម្នាក់កំសត់ អត់ឳពុកមានតែម្តាយ ។ គ្រាមួយពេលស្រុកកើតទុរភិក្សអត់បាយ នាងទៅស្វែងរកមើមឈើជាមួយអ្នកស្រុក ដល់ពេលស្រេកទឹក នាងបានផឹកទឹកនោមដំរី ដែលដក់នៅស្នាមជើងដំរីមួយ ដោយសំគាល់ថាទឹកល្អ​​ ។ លុះផឹកហើយនាងក៏មានផ្ទៃពោះ និងប្រសូតមកជាកូនប្រុស ឲ្យឈ្មោះថា “ជ័យ”។ ក្រោយពីនោះ នាងយកប្តីបានកូនប្រុសមួយទៀតឈ្មោះថា “សួស្តិ៍” ។ គ្រានោះស្តេចក្នុងនគរនោះ ទ្រង់ចូលទិវង្គតទៅគ្មានព្រះរាជបុត្រតំនវង្ស ។ អ្នកនគរនាំគ្នាធ្វើពិធីផ្សងដំរី ដើម្បីរកអ្នកមានបុណ្យស្នងរាជ្យ ។ […]

ចំណេះដឹងទូទៅ / ប្រពៃណី / រឿងព្រេងនិទាន

ជំនួញនិងទីផ្សារនៅសម័យអង្គរ

Posted on:

ជំនួញនិងទីផ្សារនៅសម័យអង្គរ៖ នៅក្នុងរាជធានី ទីផ្សារបានបើកលក់ដូរជារៀងរាល់ព្រឹក។ ប៉ុន្តែទីផ្សារសម័យនោះពុំមាន សំណង់អាគារទេគេសង់រោង ឫខ្ទម ក្រាលកន្ទេលផ្ទាល់ដី រួចតាំងផលិតផលដែលត្រូវ លក់ដូរ។នៅតាមជញ្ជាំងប្រាសាទអង្គរធំមានក្បាច់ចម្លាក់ស្តីពីទស្សនីយភាពនៃការលក់ ដូរនៅទីផ្សារគេឃើញអ្នកលក់អង្គុយពីក្រោយកន្ទេលដែលតាំងគ្រឿងលក់ដូចជា ត្រី ថូ ស្រាលាយផ្សំនិងឆាកកំសាន្តដូចជា ការប្រជល់មាន់ ជល់ជ្រូក…។ សម័យអង្គរមានការអភិវឌ្ឍ៤សតវត្សមានពន្លឺយ៉ាងត្រចះត្រចង់ជីវភាពប្រជារាស្ត្រខ្មែរមាន ភាពសម្បូរធូរធា។ដោយសារផលិតផលកសិកម្ម នេសាទត្រី ប្រមាញ់ និងរុក្ខផលបានធ្វើ ឱ្យព្រះរាជណាចក្រអភិវឌ្ឍន៍ភ្នែកពាណិជ្ជកម្មគួរឱយកត់សម្គាល់។

ចំណេះដឹងទូទៅ / ព្រះពុទ្ធសាសនា / រឿងព្រេងនិទាន

គុណសម្បត្តិទាំង១០ប្រការរបស់ព្រះវេស្សន្តរ

Posted on:

គុណសម្បត្តិទាំង១០ប្រការរបស់ព្រះវេស្សន្តរ៖ ទមេ = ធ្វើទុក្ខឥន្ទ្រីយ៍។ សំយមេ = សង្រួមឥន្ទ្រីយ៍។ ខត្តិយា = អត់ធន់។ សំវរេ = សង្រួមសីល។ និយមេ = និយមកុសលកម្ម។ អកោធេ = មិនខឹង។ អរិយសាយ = មិនបៀតបៀន។ សច្ចេ = ទៀងត្រង់។ សោចេយ្យ = ស្អាត។ […]