លក្ខណៈខ្លះៗអំពីពពក ដែលយើងគ្រប់គ្នាអាចនឹងមិនបានដឹង


ចុះផ្សាយ៖ ថ្ងៃទី ១៨ មីនា ឆ្នាំ២០១២ ម៉ោង ១៧:២៦នាទី

ពពកទាបស្ថិតនៅកំពស់ប្រមាណ ២៤០០ម ពីផ្ទៃដី  ចំណែកកំពស់មធ្យម គឺ ២៤០០ម ទៅ ៦០០០ម និងខ្ពស់បំផុត ១២០០០ម។
ពពកដែលគេមើលឃើញស្ថិតក្នុងលំហយ៉ា​ងខ្ពស់ជាពពកទ្រុងទ្រាយដូចស្បៃ (Cirrus) ពពកស្រកានាគ (CirroCunlus) និងពពកមួយបែបទៀត មានសណ្ឋានថ្លាដូចកែវស្ថិតក្នុងមណ្ឌលអាកាសស្ងប់ (CirroStratus)។ នៅពេលណាពពកទាំងអស់រសាត់មកផ្តុំប​ញ្ចូលគ្នាបង្កើតបានជាទឹក (Ice Crystale) ។ មុនពេលភ្លៀងធ្លាក់គេមើលឃើញពពកមានពណ៌ប្រផេះឫពណ៌ខ្មៅស្ថិតនៅទាបបំផុតពពកបែបនេះជាតំណក់ទឹក ឫជាទឹកកក។ ចំណែកពពកម្យ៉ាងទៀតដែលធ្វើចលនាត្​របាញ់បញ្ចូលគ្នាធ្វើឲ្យងងឹតមេឃ ឫធ្វើឲ្យមានភ្លៀងរលឹមជាប់គ្នាឥតដាច់ជាច្រើនថ្ងៃ ធាតុអាកាសបែបនេះ ជាចំហាយព្យុះដែលខ្យល់បានបក់នាំម​កលើតំបន់ណាមួយ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់