តើអ្នកមានបានយល់ដឹងអំពី ទិសទេ?

បុរាណលោកអោយគោរពទិសទាំង៦
ទី១ លោកអោយគោរពទិសខាងមុខ ទុកដូចគោរពទិសខាងកើត គឺគោរពមាតាបិតាជាអ្នកបង្កើតយើងទុកដូចជាព្រះ ទុកដូចជាព្រះព្រហ្មណ៍។

ទី២ លោកអោយគោរពទិសខាងស្ដាំ ឬខាងត្បូង គឺគោរពគ្រូព្រឹទ្ធាចារ្យអ្នកដឹកនាំបង្រៀនយើង។

ទី៣ លោកអោយគោរពទិសខាងក្រោយ ឬខាងលិច មើលខុសត្រូវកូនប្រពន្ធដែលលិចចេញពីយើង។

ទី៤ លោកអោយគោរពទិសខាងឆ្វេង ឬខាងជើង អាចជួយឧបត្ថម្ភម្ដាយធំ ឳពុកធំ ម្ដាយមីង ឳពុកមា តាមលទ្ធភាព អាចជួយបាន ឬញាតិជិតខាង។

ទី៥ លោកអោយគោរពទិសខាងលើគឺគោរពអ្នកមានសីល។

ទី៦ លោកអោយគោរពទិសខាងក្រោម គឺអ្នកបំរើ ឬសត្វ មើលខុសត្រូវគ្នាផងគ្នាចង់រស់ដូចយើងដែរ។ កុំចេះតែសម្លាប់។

ទិសទាំងបួន

  • ១ ជើង
  • ២ ត្បូង
  • ៣ លិច
  • ៤ កើត

ទិសទាំងប្រាំបី

  • ១ ឧត្តរ(ជើង)
  • ២ ឦសាន(ជើងឆៀងកើត)
  • ៣ បូព៌(កើត)
  • ៤ អាគ្នេយ៍(កើតឆៀងត្បូង)
  • ៥ ទក្សិណ(ត្បូង)
  • ៦ និរតី(ត្បូងឆៀងលិច)
  • ៧ បច្ចិម(លិច)​
  • ៨ ពាយ័ព្យ(លិចឆៀងជើង)

ទិសទាំងដប់

  • ១ ឧត្តរ(ជើង)(ឆ្វេង)
  • ២ ឦសាន(ជើងឆៀងកើត)
  • ៣ បូព៌(កើត)(មុខ)
  • ៤ អាគ្នេយ៍(កើតឆៀងត្បូង)
  • ៥ ទក្សិណ(ត្បូង)(ស្ដាំ)
  • ៦ និរតី(ត្បូងឆៀងលិច)
  • ៧ បច្ចិម(លិច)(ក្រោយ)​
  • ៨ ពាយ័ព្យ(លិចឆៀងជើង)
  • ៩ ទិសខាងលើ
  • ១០ ទិសខាងក្រោម

ឯកសារយោង ធម៌ចំរើនគុណ (ទទួលការណែនាំពី ព្រឹទ្ធាចារ្យ គៀត ចាន់ថុន, ព្រឹទ្ធាចារ្យ ចាន់ ស៊ីម, ព្រះតេជគុណ ប៉ោង)

រៀបរៀងដោយ៖ បងសុខ គឹមហេង

Advertisement

Leave a Reply

Your email address will not be published. Required fields are marked *