ឪពុកម្តាយជាច្រើនមានការភ្ញាក់ផ្អើលពេលឃើញកូនបែកញើសក្បាលច្រើន។ ជាការពិតណាស់ ឪពុកម្តាយតែងតែចោទជាសំណួរចំពោះបញ្ហានេះ។ ប្រសិនបើកូនអ្នកបែកញើសក្បាលនៅពេលគេង ឬពេលបៅដោះ អ្នកមិនចាំបាច់នាំគេទៅជួបនឹងវេជ្ជបណ្ឌិតឡើយ។
គ្មានអ្វីត្រូវព្រួយបារម្ភទេ។ ឪពុកម្តាយថ្មីថ្មោងភាគច្រើនខ្លាច ពេលឃើញក្បាលកូនបែកញើស។ តែមិនអាចនិយាយបានថា ការបែកញើសក្បាលរបស់ទារកជារឿងមួយធម្មតា។ ខាងក្រោមនេះជាមូលហេតុដែលធ្វើឱ្យកូនអ្នកបែកញើសក្បាលច្រើន៖
គ្រុនក្តៅ៖ ក្បាលទារកក្តៅជាងខ្លួន។ ប្រសិនបើអ្នកចង់ពិនិត្យមើលអាការៈគ្រុនក្តៅកូន អ្នកត្រូវស្ទាបថ្ពាល់ ឬស្បែកក្រោមចង្ការរបស់កូនអ្នក។ មុខងាររាងកាយរបស់ទារកខុសប្លែកពីមនុស្សធំ។ ហេតុនេះកុំបារម្ភបើសិនកូនអ្នកក្តៅក្បាល។
ក្រពេញញើស៖ ទារកទើបនឹងកើតគ្មានក្រពេញញើសសកម្មជួយដល់ក្បាលរបស់គាត់ឡើយ។ អ្នកត្រូវដឹងថា រាងកាយទារកមិនបញ្ចេញញើសឡើយ។ វាមានតែក្បាលប៉ុណ្ណោះដែលចេញញើស។ នេះដោយសារតែក្បាលទារកមានតែក្រពេញញើសសកម្ម។ ប្រសិនបើទារកបែកញើសក្បាល មានន័យថា គាត់កំពុងក្តៅស្អុះ។
បែកញើសនៅពេលយប់៖ ទារកមិនចេះប្រែខ្លួនចុះឡើងដូចជាមនុស្សធំក្នុងពេលគេងទេ។ នេះជាហេតុធ្វើឱ្យក្បាលនៅត្រង់ទីតាំងតែមួយ បណ្តាលឱ្យបែកញើសនៅពេលយប់។ មូលហេតុផ្សេងទៀតអាចដោយសារអ្នកដណ្តប់គេខ្លាំងពេក។ កុំបង្កើនកម្តៅឱ្យទារកច្រើនខ្លាំងពេក ព្រោះវាអាចនាំឱ្យទារកស្លាប់មួយរំពេច។
បែកញើសពេលបំបៅ៖ អ្នកម្តាយភាគច្រើនចូលចិត្តបីកូនបំបៅ។ ហើយវាទាមទារឱ្យអ្នកកាន់ក្បាលកូនក្នុងទីតាំងតែមួយ ឱ្យតែកូនងាយស្រួលបៅ។ បាតដៃរបស់អ្នកផ្តល់កម្តៅដល់ក្បាលកូន ធ្វើឱ្យកូនបែកញើសក្បាល។
ប៉ុន្តែប្រសិនបើទារកបែកញើសក្បាលគ្រប់ពេលវេលា អ្នកគួរទៅជួបនឹងវេជ្ជបណ្ឌិត ដើម្បីបញ្ជាក់ពីមូលហេតុ។
ផ្តល់សិទ្ធដោយ៖ មង្គលការ