ប្រសិនបើអ្នកគម្រោងចង់មានផ្ទៃពោះ វិធីដ៏ល្អបំផុតត្រូវមើលថែខ្លួនឯងឱ្យបានច្រើនតាមដែលអាចទៅរួច។ មានស្ត្រីជាច្រើនធ្វើខុសរឿង ដោយសារតែខ្វះការយល់ដឹង។ មានរឿងរ៉ាវមួយចំនួនដែលត្រូវបានគេទទួលស្គាល់ថា ជាការពិត តែមិនមែនជាការត្រឹមត្រូវឡើយ។
ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអ្នកគួរដឹងមុនពេលមានផ្ទៃពោះ៖
ភាពតានតឹងអាចប៉ះពាល់ដល់សមត្ថភាពមានផ្ទៃពោះ៖ ភាពតានតឹងបានធ្វើឱ្យការផលិតអរម៉ូនប្រូឡាក់ទីនខុសធម្មតា។ វាបានរារាំងដល់វដ្តរដូវ ធ្វើឱ្យរាងកាយមិនអាចបញ្ចេញអូវុលបាន។ វាក៏រំខានដល់ផ្លូវស្បូនពីការតភ្ជាប់អូវុលទៅនឹងមេជីវិតបុរស។
អ្នកត្រូវរក្សាទម្ងន់ឱ្យបានល្អបំផុត៖ មិនថាអ្នកស្គម ឬក៏ធាត់ពេកទេ សុទ្ធតែអាចមានកូនបាន។ រាងកាយត្រូវការសារធាតុចិញ្ចឹម ដើម្បីផ្តល់ថាមពលដល់សរីរាង្គ។ ម្យ៉ាងវិញទៀត ស្ត្រីធាត់ពេកត្រូវការប្រើថាមពលដើម្បីទប់ទល់នឹងការខូចសរីរាង្គមុនពេលមានផ្ទៃពោះ។ នេះជាហេតុដែលអ្នកត្រូវរក្សាទម្ងន់ឱ្យបានល្អ។ នៅពេលសរីរាង្គទាំងឡាយដំណើរការបានល្អ រាងកាយអាចត្រៀមនឹងមានផ្ទៃពោះបាន។
ការជក់បារី សេពជាតិស្រវឹង ថ្នាំញៀន និងកាហ្វេមិនល្អចំពោះសុខភាពទារក និងស្ត្រីចង់មានកូន៖ ការជក់បារីបណ្តាលឱ្យស្ត្រីរលូតកូន ហូរឈាមតាមទ្វារមាស ការសម្រាលកូនមិនគ្រប់ខែ និងទម្ងន់ទារកស្រាល។ វាក៏អាចធ្វើឱ្យទារកស្លាប់ភ្លាមមួយរំពេចផងដែរ។ លើសពីនេះទៀត វាធ្វើឱ្យកម្រិត IQ និងការលូតលាស់របស់ទារកខ្សោយ។ ការសេពជាតិស្រវឹងក្នុងពេលមានផ្ទៃពោះបណ្តាលឱ្យទារកជួបនឹងបញ្ហាកង្វះកាយសម្បទា បញ្ហាខួរក្បាល ការលូតលាស់យឺត។ ការសេពគ្រឿងញៀនខុសច្បាប់ដូចជា កូកាអ៊ីន ម៉ារីចូណា និងសារធាតុផ្សេងៗទៀតធ្វើឱ្យអ្នកងាយនឹងរលូតកូន កំណើតកូនមិនគ្រប់ខែ និងកង្វះអវៈយវៈ។
អាស៊ីតហ្វូឡិចជួយដល់ការមានកូន និងរក្សាសុខភាពទារក៖ ចាប់ផ្តើមញ៉ាំស្លឹកបន្លែបៃតងឱ្យបានច្រើន ដើម្បីទទួលបានបរិមាណនៃអាស៊ីតហ្វូឡិចក្នុងកំឡុងពេលមានផ្ទៃពោះ។ ជាតិដែក និងវីតាមីន K ក៏មានក្នុងបន្លែបៃតងដែរ។ ដំបូងឡើយ សារធាតុចិញ្ចឹមទាំងនេះជួយដល់ស្បូនទប់ទល់នឹងទារក រួចជួយដល់ការលូតលាស់របស់គភ៌ដោយបញ្ជូនសារធាតុចិញ្ចឹមទៅឱ្យ។
ផ្តល់សិទ្ធដោយ៖ មង្គលការ