ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវគេបានសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំអោយមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីរពេទ្យ។
មានរូបចំលាក់ ទាំង៤ទិសសំរាប់ជា តំណាងអោយធាតុទាំង៤ គឺ ធាតុដីតំណាងដោយ រូបចំលាក់ក្បាលមនុស្ស ស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយ រូបចំលាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាង ដោយរូបចំលាក់ក្បាលសេះ ស្ថិតនៅទិសខាងលិច ធាតុទឹកតំណាង ដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។
រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយនៃ ធាតុទាំង៤ គេតំរូវអោយអ្នកជំងឺនោះ ទៅធ្វើការរក្សារោគ ទៅតាមធាតុនៃទិសទាំង៤។