ក្នុងការសាងសង់ផ្ទះខ្មែរបុរាណមិនមែនចេះតែនឹកឃើញហើយសង់នោះទេពោលគេគេមានទំនៀមនៃការសង់ផ្ទះតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។ ការសាងសង់ផ្ទះគេមានតាមក្បួនច្បាប់សម័យបុរាណដោយគេត្រូវពិនិត្យមើលទៅលើលក្ខណៈមួយចំនួនដូចជា។
១. មើលសរសមិនល្អ
- ឈឺសសរដែលគេកាប់រលំដូលទៅដកទាំងបណ្តូលផងគេហៅថា (ដកអណ្តាត)
- សសរមានថ្នាំង ឬ ភ្នែកនៅគល់ ហើយឃើញមានភ្នែកថ្នាំងនៅក្បែរដី គេហៅថា (មាន់កកាយ)
- សសរមានថ្នាំង ឬ ភ្នែកឡើងពីដី កំពស់មួយហត្ថ ហៅថា (ជ្រុកត្រដុស)
- សសរដែលឈូសឃើញសំបក់នៅក្នងសាច់ ហៅថា (ពាំសំបក)
ឯផ្នែកផ្សេងទៀតនៃផ្ទះមិនរើសទេ ធ្វើយ៉ាងមេចឲ្យល្មមអាចសង់ផ្ទះបាន ចាស់់ៗសំខាន់ពិនិត្យតែសសរទេ។
២. មើលថ្ងៃខែ សង់ផ្ទះ
ថ្ងៃខែដែលល្អសម្រាប់សងផ្ទះមាន៖ ខែពិសាខ ស្រាពណ៍ កក្តឹក មិគសិរ បុស្ស និងផល្គុណនឹងមាន មាសប្រាក់ទ្រព្យធន មានលាភមានជយ័ សេរីសួស្តី យសសក្កិ ជោកជយ័ដូចសេចក្តីប្រាថ្នាថ្ងៃខែដែលមិនល្អមាន៖ ខែចេត្រ ជេស្ឋ អាសាធ ភទ្របទ អាស្សុជ និងមាឃនឹងមាន ទុក្ខសោកចង្រៃក្តៅក្រហាយ អន្តរាយមាសប្រាក់ខ្ចាត់ខ្ចាយ រលាយទ្រព្យធន ហិនហោច មានជំងឺ កើតជម្លោះទាស់ទែង។
៣. របៀបប្រុងផ្ទះ និង សែនក្រុងពាលី
ដំបូងយើងប្រាប់ជាង ឲ្យយកសសរកន្លោងទាំងប៉ុន្មាននោះ ដាក់ផ្តេកនៅចំកណ្តាលសសរទាំងនោះខ្តស់បន្តិច បន្ទាប់មករៀប់ចំសែនក្រុងពាលី តាមរបៀបរបបអាចារ្យដែលបានចាត់ចែង៕