ពាក្យផារ៉ាអុងមានន័យថាដូចម្តេច?

គម្ពីរប៊ីបបានបញ្ជូលពាក្យ “ផារ៉ាអុង” មកឱយយើង។ ពាក្យនេះចេញមកពីពាក្យអេស៊ីប ដែលមានន័យថា “ផ្ទះធំ”។ ព្រះចៅផារ៉ាអុង ជាបុត្រារបស់អាទិទេពព្រះអាទិត្យរ៉ែ ដើម្បីអាចរៀបអភិសេកជាមួយ ព្រះអង្គម្ចាស់ក្សត្រិយ៍ដែលនឹងក្លាយទៅជាមាតារបស់ផារ៉ាអុង អាទិទេព ព្រះអាទិត្យបានកាឡាខ្លួនជាមនុស្សជាព្រះរាជាមុន។ ព្រះអាទិទេពបានប្រទានរាជបល្ល័ង្កសម្រាប់ទ្រង់សោយរាជ្យ នៅអេស៊ីបលើ ភូមិភាគខាងត្បូង និងនៅអេស៊ីបក្រោម ភូមិភាគខាងជើង។ ផារ៉ាអុងជាតំណាងអាទិទេពព្រះអង្គក៏ជាម្ចាស់លើបាតុភូត ធម្មជាតិ និងឧតុភូតផង។

Advertisement

ពេលព្រះអង្គចូលទិវង្គត ឫពេលព្រះអង្គមិន បានគោរពក្បួនច្បាប់ឱយបានត្រឹមត្រូវនោះ គ្រោះធម្មជាតិអាចកើត ឡើង៖ ទឹកទន្លេនីលឡើងតិចពេក ឫឡើងខ្ពស់ពេក ហើយការអត់ឃ្លានក៏កើតឡើង។ ផារ៉ាអុងទាំងឡាយត្រូវសិក្សារៀនសូត្រច្រើន ហើយផារ៉ាអុងមួយចំនួនក្លាយជាអ្នកនិពន្ធ៖ ស្នេព្រូ (សរសេរសុន្ទរកថា) អាខេណាតុន (ជាទស្សនវិទូ និងជាកវី)។ ព្រះចៅផារ៉ាអុងក៏មានគុណវិបត្តិដូចមនុស្សឯទៀតដែរ៖ ជួនកាលផារ៉ាអុង ពុំមានសមត្ថភាពដឹកនាំទេ ព្រោះផារ៉ាអុង មួយអង្គអាចលង់ស្នេហ៍ស្រី ដូចជាព្រះចៅ អាខេណាតុនស្រលាញ់ នេភែទី ដែលមានន័យថា ” ស្រីស្អាតមកដល់ហើយ”។

Advertisement

Leave a Reply

Your email address will not be published. Required fields are marked *