ជួបគ្នាជាថ្មីជាមួយព្រឹត្តិការណ៍បារខែមកំពតឆ្នាំ ២០១៧

បារខែមជាព្រឹត្តិការណ៍ចែករំលែកចំណេះដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច និងបច្ចេកវិទ្យា។ កម្មវិធីនេះបានរៀបចំជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ដោយឡែក បារខែមកំពត បានធ្វើលើកដំបូងក្នុងឆ្នាំ ២០១៣ មកផងដែរ។ បារខែមកំពត ២០១៧ ក្នុងឆ្នាំនេះ នឹងប្រមូលផ្ដុំការជួបជុំ សហគ្រិនវ័យក្មេង អ្នកជំនាញខាងអាជីវកម្ម អ្នកជំនាញបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ព្រមទាំងមានការតាំងបង្ហាញ ផលិតផល អាជីវកម្ម សេវាកម្ម ផងដែរ។

Advertisement

ប្រធានបទបារខែមមានដូចជាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញដែលនឹងរៀបចំព្រឹត្តិការណ៍នេះនៅថ្ងៃទី ១៧ – ១៨ មិថុនា ២០១៧នៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ខេត្តកំពត។
ព័ត៌មានលម្អិត :លេខទូរស័ព្ទ: ០១០ ៣០ ៧៥ ៧៥
អ៊ីម៉ែល: info@barcampcambodia.org

ចុះឈ្មោះចូលរួម៖ https://barcampkp17.eventbrite.com

Advertisement

Leave a Reply

Your email address will not be published. Required fields are marked *