អ្នកប្រហែលជាបានស្គាល់សត្វជាច្រើនដែលបានរស់នៅលើផែនដីរបស់យើងនេះរួចមកហើយដែលមានដូចជាសត្វ មាន់ គោជាដើម។ សម្រាប់អត្ថបទនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នានូវសត្វចំនួន ១៣ប្រភេទដែលមើលទៅពិតជាគួរឲ្យស្រឡាញ់ នឹងអស្ចារ្យណាស់ដែលមានសត្វទាំងនេះ។ តោះសូមមើលទាំងអស់គ្នាតែម្តង
Saki Monkey (ស្វាស៊ីកា) គឺជាស្វាមួយប្រភេទដែលមានរោមខ្មៅហើយក្បាលរបស់វាមានរោមពណ៌សលាយលឿងយ៉ាងក្រាស់។
Umbonia Spinosa
The Ocean Sunfish (ឬម៉ូឡាម៉ូឡា)ជាត្រីដែលមានរាងសំប៉េត និងអាចមានទម្ងន់រហូតដល់ 2,205 ផោន (1,000 គីឡូក្រាម)។
Sea Lamprey គឺជាត្រីប៉ារ៉ាសិតមួយប្រភេទដែលមានរាងជាស៊ីឡាំងនិងម្ជុលប្លែកៗ។ វាអាចមានទំងន់រហូតដល់ 47 អ៊ីញ (120 សង់ទីម៉ែត្រ) និងទំងន់ 5.1 គីឡូក្រាម។
Japanese Spider Crab គឺជាប្រភេទក្តាមដែលធំជាងគេក្នុងចំណោមអំបូរក្តាមដែលវាមានជើងប្រវែងលើសពី 15 ហ្វីត។
Piglet Squid (សត្វជ្រូកមឹក)ជាសត្វដែលរស់នៅក្នុងសមុទ្រហើយមើលទៅវាដូចជាកំពុងញញឹមតែការពិតគឺដោយសារតែជាតិពណ៌ដែលមាននៅលើស្បែករបស់វាប៉ុណ្ណោះ។
សត្វLeptocephalus
Pangolin គឺជាសត្វដែលមានស្រកាគ្របដណ្តប់ពីក្បាលដល់ចុងជើងមើលហាកដូចជាអាវក្រោះអញ្ចឹងដែរ។
Longnose Batfish គឺជាសត្វដែលមានខ្លួនរាងត្រីកោណ និងបបូរមាត់ពណ៌ទឹកក្រូចភ្លឺ។
Golden Tortoise Beetle ជាសត្វដែលអាចផ្លាស់ប្តូរពណ៌របស់វារវាងមាសនិងពណ៌ក្រហមបាន។
Glaucus Atlanticus គឺជាសត្វដែលរស់នៅក្នុងសមុទ្រដែលវាមានឈ្មោះថា “នាគពណ៌ខៀវ” ហើយសត្វនេះវាបានប្រើពណ៌ពិសេសរបស់វាជាការក្លែងបន្លំខ្លួនអណ្តែតលើផ្ទៃទឹក។
Ankole-Watusi ឬ Ankole Longhorn គឺជាប្រភេទគោដែលមានស្នែងធំរហូតដល់ទៅ 40,5 អ៊ីង (103,5 សង់ទីម៉ែត្រ) ។
សត្វទន្សាយ Angora ជាប្រភេទសត្វទន្សាយមួយប្រភេទដែលមានរោមច្រើនខុសពពួកសត្វទន្សាយផ្សេងទៀតហើយរោមរបស់វាត្រូវបានគេកាត់ចេញចំនួនពីរដងក្នុងមួយឆ្នាំ។
ប្រភព៖ brightside