ប្រសិនបើកូនរបស់អ្នកគ្រុនក្តៅ វាអាចជារឿងមួយតានតឹង និងពិបាកដោះស្រាយបំផុតសម្រាប់អ្នក។ ការសិក្សាជាច្រើនបានបញ្ជាក់ថា ប្រសិនបើកូនអ្នកសុខភាពល្អ អ្នកមិនចាំបាច់បារម្ភពីជំងឺគ្រុនក្តៅនេះឡើយ។
គ្រុនក្តៅបានរាតត្បាតមេរោគនៅក្នុងរាងកាយ បណ្តាលឱ្យកូនអ្នកឈឺ។ ដូច្នេះ បើសិនអាការៈគ្រុនក្តៅកាន់តែធ្ងន់ធ្ងរឡើង កូនអ្នកកាន់តែក្តៅខ្លាំងឡើង និងមិនស្រួលខ្លួន អ្នកអាចអនុវត្តតាមជំហ៊ានសាមញ្ញៗ វានឹងជួយឱ្យកូនអ្នកជាសះស្បើយបាន។
ហើយវាពិតជាសំខាន់ណាស់ ដែលអ្នកត្រូវចងចាំថា បើសិនកូនអ្នកគ្រុនក្តៅខ្លាំងរយៈពេលច្រើនជាង ២-៣ថ្ងៃ អ្នកត្រូវនាំកូនទៅពេទ្យកុមារភ្លាម។
១. កិនដំឡូងបារាំង
អ្នកត្រូវលាងដំឡូងបារាំង បន្ទាប់មកចិតយកសំបករបស់វា។ រួចកិនសំបក បិតលើបាតជើងក្មេង។ វានឹងជួយបន្ថយកម្តៅ ហើយកូនអ្នកនឹងបានប្រសើរឡើង។
២. ស្រា និងទឹក
ដំបូងឡើយ អ្នកត្រូវលាយស្រា ១ពែងតូចជាមួយនឹងទឹក ១ពែងតូចដូចគ្នាទៅក្នុងចានមួយ។ បន្ទាប់មក អ្នកត្រូវដាក់ស្បៃត្រាំក្នុងទឹកនោះ។ ពូតយកទឹកចេញពីស្បៃខ្លះ រួចដាក់ស្អំលើបាតជើងកូនអ្នក។
៣. ដាក់ក្រណាត់ត្រជាក់ស្អំថ្ងាស
គ្រាន់តែដាក់ក្រណាត់កន្សែងត្រជាក់ស្អំពីលើថ្ងាសកូនអ្នក។ វិធីដែលល្អ ត្រូវដាក់កន្សែងស្អំពេលគេគេងលក់ ឬសម្រាក។
៤. ងូតទឹកក្តៅអ៊ុនៗឱ្យកូន
អ្វីដែលសំខាន់បំផុត អ្នកត្រូវងូតទឹកក្តៅអ៊ុនៗឱ្យកូន។ កុំងូតទឹកត្រជាក់ឱ្យគេ ព្រោះវាអាចធ្វើឱ្យក្មេងរងារញាក់ និងបណ្តាលឱ្យកម្តៅក្នុងខ្លួនកាន់តែខ្លាំងឡើង។
វិធីនេះមានប្រសិទ្ធិភាពណាស់ ដោយសារចំហាយទឹកចេញពីស្បែក ហើយវានឹងបន្ថយកម្តៅក្នុងខ្លួន។
៥. ឱ្យកូនញ៉ាំទឹក និងអាហារជាតិត្រជាក់ឱ្យបានគ្រប់គ្រាន់
ឱ្យកូនអ្នកញ៉ាំអាហារមានជាតិត្រជាក់ និងភេសជ្ជៈឱ្យបានច្រើន ដើម្បីជួយបញ្ចុះកម្តៅក្នុងខ្លួន។
៦. អ្នកអាចប្រើកង្ហារ
អ្នកត្រូវរក្សាការបើកកង្ហារលេខទាបបំផុត និងតម្រង់វាឱ្យខ្យល់ត្រូវជុំវិញខ្លួនកូនរបស់អ្នក។ កុំឱ្យខ្យល់ប៉ះផ្ទាល់នឹងកូនរបស់អ្នក។
៧. ដោះខោអាវគេចេញ
អ្នកអាចដោះខោអាវគេចេញ ដូច្នេះកម្តៅក្នុងខ្លួននឹងងាយចេញពីស្បែក។ អ្នកត្រូវស្លៀកខោអាវស្តើងៗឱ្យកូន។ ប្រសិនបើកូនអ្នករងារញាក់ អ្នកអាចដណ្តប់ភួយស្តើងៗលើខ្លួនគេ រហូតដល់កម្តៅឡើងម្តងទៀត។
៨. ឱ្យកូននៅក្នុងផ្ទះកន្លែងត្រជាក់
អ្នកត្រូវនៅក្នុងផ្ទះ កន្លែងត្រជាក់ជាមួយកូន។ បើយកកូនទៅក្រៅផ្ទះ ត្រូវដាក់គេនៅក្រោមម្លប់។
ចំណាំ៖ រឿងចាំបាច់បំផុតដែលអ្នកត្រូវដឹង។ អ្នកគួរនាំកូនទៅមន្ទីរពេទ្យភ្លាម ប្រសិនបើកូនអាយុតិចជាង ៣ខែកើតជំងឺគ្រុនក្តៅ៕
ផ្តល់សិទ្ធដោយ៖ មង្គលការ