បើនិយាយពីទម្រង់ភ្នែករបស់មនុស្សយើងវិញគឺពិតជាមានលក្ខណះខុសៗគ្នាស្ទើរតែគ្រប់តែទាំងអស់មិនថាជាមនុស្សស្រី ឬមនុស្សប្រុសទេ។ តាមពិតប្រភេទភ្នែករបស់យើងវាក៏បានបញ្ជាក់ពីចរិករបស់យើងផងដែរបើអ្នកសង្កេតឲ្យដិលដល់ទៅគ្រាន់តែពេលខ្លះយើងពុំបានចាប់អារម្មណ៌ប៉ុនណ្ណោះ។ តោះឥឡូវយើងនឹងប្រាប់អ្នកទាំងអស់គ្នានៅទម្រង់ភ្នែក ៥ប្រភេទថាមានអ្នកមានចរិកបែបណា។
- ភ្នែកធំ
គឺជាមនុស្សដែលមិនចូលចិត្តជីវិតបែបសាមញ្ញាទេហើយគេក៏ជាមនុស្សពូកែដាស់អារម្មណ៍ឲ្យអ្នកលង់ក្នុងអន្លង់ស្នេហ៍របស់គេផង និងជាមនុស្សដែលមានប្រៀបទៅលើមនុស្សដទៃផ្សេងទៀតផងដែរ។
- ភ្នែកតូច
គឺជាមនុស្សដែលយល់តែពីអារម្មណ៍ខ្លួនឯងចាប់អារម្មណ៍លើការបំពេញតម្រូវការខ្លួនឯងជាធំហើយមនុស្សប្រភេទនេះតែងតែផ្លាស់ប្តូរគូជាញឹកញាប់ពោលជាមនុស្សដែលរើសច្រើន។
- ភ្នែកជ្រៅ
គឺជាមនុស្សដែលមានឃើញភ្លាមស្រឡាញ់ភ្លែតហើយបើចង់រៀបការនឹងនរណាម្នាក់មនុស្សប្រភេទនេះគេនឹងស្វែងយល់ពីមនុស្សម្នាក់នោះឲ្យបានស៊ីជម្រៅ។
- ភ្នែកពណ៌ខ្លី
គឺជាមនុស្សដែលប្រកាន់ខ្ចាប់មោះមុតហើយមានអាទិភាពក្នុងរឿងស្នេហា និងការងារព្រោះថាគេជាមនុស្សដែលមានឱកាសច្រើនក្នុងរឿងកាងារក៏ដូចជារឿងស្នេហា។
- ភ្នែកពណ៌ចាស់
គឺជាមនុស្សរឹងបឹងមិនងាយរង្គោះរង្គើមានស្នេហាស្ថិតស្ថេរ។