ឈ្មោះភាសាខ្មែរ៖ ត្មាតភ្លើង
ឈ្មោះអង់គ្លេស៖ Red-Headed Vulture
ឈ្មោះវិទ្យាសាស្ត្រ៖ Aegypius calvus
ត្មាតភ្លើងគឺជាប្រភេទស្លាបមួយប្រភេទដែលស៊ីសាច់ឆៅជាចំណី ។ ចំនួនដ៏គួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោកនៃសត្វត្មាតដែលរងគ្រោះបំផុតទាំងបី ប្រភេទគឺ
- ត្មាតភ្លើង Red-headed Vulture (Aegypius calvus Advertisement
- សត្វត្មាតប្រផេះ White-rumped Vulture (Gyps bengalensis)
- ត្មាតត្នោត Slender-billed Vulture (Gyps tenuirostris)
ប្រភេទត្មាតទាំងនេះបានទទួលរងនូវការធ្លាក់ចុះគួរឲ្យបារម្ភក្នុងកម្រិត 95-99% នៅលើអនុ ទ្វីបឥណ្ឌៀដោយសារតែពុលថ្នាំ ដាយខ្លូហ្វ៊ីណែក Diclofenac ដែលគេប្រើលើសត្វគោក្របី ក្នុងរោគសន្លាក់ហើយមានផ្ទុកលើសាកសពសត្វ។ប៉ុន្តែថ្នាំនេះមិនត្រូវបានគេប្រើនៅអាស៊ីអាគ្នេយ៍ទេប៉ុន្តែចំនួន របស់វាក៏បានថយចុះនៅទីនោះដែរ ប្រហែលដោយសារតែខ្វះចំណី ដែលបង្កដោយការថមថយចំនួនសត្វមាន ក្រញាំ(គោ,ក្របី,សេះ,រមាំង។ល។) ។
ត្មាតភ្លើងមានទំហំមិនខុសពីក្ងានប៉ុន្មានទេប្រភេទសត្វនេះបច្ចុប្បន្នអាចទៅមើលបាននៅខែត្រស្ទឹងត្រែង ក្នុងស្រុកសៀមប៉ាង និងនៅខែត្រព្រះវិហារ ក្នុងស្រុកឆែប ឋិតក្នុងសហគមន៍ព្រៃការពារ ដងផ្លិត ដែលមានចម្ងាយប្រមាណ ១០០គ.ម ពីត្បែងមានជ័យ ខែត្រព្រះវិហារ ។