មានសម័យកាលមួយ ជាសម័យភ្លើងប្រល័យកល្ប៍ (កប្ប ឫ កល្ប៍)
យូរៗទៅពពុះទឹកនោះ ក៏កកជាំផែនដី ដុះព្រៃព្រឹក្សាលតាវល្លិ៍ មនុស្ស សត្វ សព្វបែបយ៉ាង។ សម័យនោះ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់បានត្រាស់ដឹងឡើង ក្នុងលោកឈ្វេងយល់ថា ដែនដីនេះ កើតអំពីស្តេចមហាកាលនាគរាជព្រះនាមក្រុងពាលី។ ព្រះអង្គព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់ដូចនោះ ក៏ទ្រង់យាងទៅ បិណ្ឌបាតផែនដី ៣ជំហាន ពីស្តេចក្រុងពាលី ដើម្បីឲ្យពុទ្ធបរិស័ទ បានរស់នៅ លើផែនដីនោះ។
ស្តេចក្រុងពាលីយល់ថា ផែនដី៣ជំហាន មានភាពតូចណាស់ ក៏ទ្រង់លើកថ្វាយព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ។ ព្រះអង្គប្រកាសប្រាប់ទេព្តាទាំង៨ទិសថា ព្រះព្រហ្ម ព្រមថ្វាយដី៣ជំហាន ដល់ តថាគតហើយ។ ព្រះអង្គឈានតែ៣ជំហាន អស់ដីស្តេចក្រុងពាលីរលីង។ ព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ ព្រះអង្គទ្រង់ព្រះមេត្តាអនុគ្រោះ ឫព្រះបញ្ជា បណ្តេញ ស្តេច ក្រុងពាលី ឲ្យទៅនៅព្រះហេមពាន្ត។ ស្តេចក្រុងពាលីចេញទៅនៅព្រៃហេមពាន្ត តាមព្រះពុទ្ធបន្ទូល តែស្តេចក្រុងពាលីនឹកអាល័យ ស្តាយផែនដីនោះណាស់។ ស្តេចក្រុងពាលី បានប្រើព្រះភូមរាជឲ្យទៅសុំបាយពែចែង ពែពលី អំពីព្រះអង្គ។ ព្រះពុទ្ធទ្រង់ព្រះនាម បទុមត្តរៈព្រះអង្គទ្រង់អនុលោមផ្តាំថា បើបុរសស្ត្រីរូបណាបានធ្វើបុណ្យអ្វីមួយ ត្រូវធ្វើពែចែង ពែពលី ដាក់ទេយ្យវត្ថុ មាននំ ចំនី អាហារភោជន បូជាស្តេចក្រុងពាលី។ បើបុរសស្ត្រីណាមួយបានធ្វើមង្គលអ្វីមួយហើយ បានធ្វើពែចែង ពែពលី ថ្វាយស្តេចក្រុងពាលីព្រះអង្គទ្រង់សម្តែងថា បានកុសលផលានិសង្សច្រើនណាស់។
តែបើមិនបានធ្វើពែចែង ពែពលី ថ្វាយស្តេចក្រុងពាលីទេ ព្រះភូមរាជនឹង មានព្រះហប្ញទ័យ អាក់អន់រិះគន់ ជេរ ប្រទេចផ្តាសា យកកន្ទុយវាត់ ពុំបានផលអ្វីឡើយ។ លុះព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ ទ្រង់អនុញ្ញាតឲ្យពុទ្ធបរិស័ទទាំងឡាយ បើបានធ្វើមង្គលអ្វីមួយ ត្រូវធ្វើពែចែង ពែពលីថ្វាយស្តេចក្រុង ក្រុងពាលី ទើបធ្វើបុណ្យផលានិសង្សច្រើន។ ពពួកទេព្តាទាំង៨ទិស ដែលបានធ្វើជាកសិណ ក្នុងពេលដែលទ្រង់ប្រកាសជាមួយស្តេចក្រុងពាលីបានសុំឲ្យព្រះពុទ្ធ បទុមុត្តរៈ ទ្រង់ផ្តាំពុទ្ធ បរិស័ទថា បើបុរសស្ត្រីណាបានធ្វើ មង្គលអ្វីមួយ ត្រូវឲ្យធ្វើរានទេព្តា ទាំង៨ទិស ព្រមទាំងមានរៀបរណ្តាប់ នំ ចំនី ភោជន ផ្លែឈើ ទៀន ធូប ភ្ញី ផ្កា ធ្វើរាជវ័តិព័ទ្ធសីមា ថ្វាយទេព្តារក្សាទិសទាំង៨ នឹងបានផលានិស្ស ច្រើនបានសួគិ៍និព្វានពេញបរិបូរ។ តែបើមិនបានធ្វើរានទេព្តា ថ្វាយទេព្តាទាំង៨ទិសទេ នោះនឹងមិនបានសុខ ចំរើន មិនមានសិរីសួស្តី សុភមង្គលផលានិសង្សឡើយ។ ដូច្នេះ បានជាមនុស្សម្នាផងទាំងពួង បើគេរៀបចំធ្វើមង្គលអ្វីមួយ គេតែងតែ ធ្វើពីធីបួងសួងសែនក្រុងពាលី ធ្វើរានទេព្តាទាំង៨ទិស និងមានសាងរាជវ៍តិជុំវិញ រហូតមកដល់សព្វថ្ងៃនេះ។
រូបភាពដកស្រង់ចេញពី៖ KhmerApsaraMagazine អត្ថបទដកស្រង់ពីទំព័រចំណេះដឹងវប្បធម៌ទូទៅ
តើឯកសារពិធីក្រុងពាលីនេះមានមកពីណា? ព្រោះពិធីនេះមានការនិយាយផ្សេងគ្នា (០១៦៣៦៥៥០)
អត្ថបទនេះខ្ញុំដកស្រង់ពីទំព័រចំណេះដឹងវប្បធម៌ទូទៅ
ប្រវត្តិស្តេចក្រុងពាលី និយាយពីរឿងស្តេចស្វាសនឹង ស្តេចស្វាខ្មៅពោធិសត្វនោះយ៉ាងណាដែរ សូមមេត្តាជួយបញ្ជាក់ឲ្យច្បាស់ផង
០០៨៤ 977160308 នេះលេខទូរសព្ទរបស់់
ប្រវត្តិស្តេចក្រុងពាលី និយាយពីរឿងស្តេចស្វាសនឹង ស្តេចស្វាខ្មៅពោធិសត្វនោះយ៉ាងណាដែរ សូមមេត្តាជួយបញ្ជាក់ឲ្យច្បាស់ផង ក្នុងទីនេះនិយាយអំពីសត្វនាគរាជមហាកាលទៅវិញនៀ
បាទពួកយើងហ្នឹងស្វែងរកបន្ថែមទៀត
ប្រវត្តិធ្វើក្រុងពាលី
ចុះផ្សាយ ខែតុលា 11, 2013 | ដាក់ផ្សាយដោយ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ
សម័យមួយ ជាសម័យភ្លើងប្រល័យកល្ប៍ (កប្ប
ឫ កល្ប៍) ឆេះអស់មនុស្ស សត្វ រុក្ខាលតាវល្លិ៍ អ្វីៗក៏ឆេះគ្មានសល់ មាននៅសល់ តែទឹក ល្ហល្ងែវ។
ពេលនោះ ព្រះពាយបក់បោកចុះឡើង កើតជា ពពុះទឹករសាត់ អណ្តែតចុះឡើង គ្មានទីបំផុត។ កាលនោះ
មានមហាកាលនាគរាជ ឈ្មោះក្រុងពាលី និងព្រះអនុជម្នាក់ឈ្មោះ ព្រះភូមរាជ
ជាអ្នកនៅរក្សាទឹកនោះ។ មហាកាលនាគរាជ ឈ្មោះក្រុងពាលី និងព្រះអនុជ ឈ្មោះ ព្រះភូមរាជ
ឃើញពពុះទឹកអណ្តែតចុះឡើង ពុំស្ថិត នៅនឹងដូចនោះក៏បបួល បងប្អូនពេន ពង់ក្រុងពពុះទឹក
កុំឲ្យអណ្តែតទៅណា។ យូរទៅពពុះទឹកនោះ ក៏កកជាំផែនដី ដុះព្រៃព្រឹក្សាលតាវល្លិ៍ មនុស្ស
សត្វ សព្វបែបយ៉ាង ។ សម័យនោះ ព្រះពុទ្ធ ទ្រង់ព្រះនាមបទុមុត្តរៈ
ទ្រង់បាន ត្រាស់ដឹងឡើង ក្នុងលោកឈ្វេងយល់ថា ដែនដីនេះ កើតអំពីស្តេចមហា កាលនាគរាជឈ្មោះក្រុងពាលី
។ ព្រះអង្គព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាប ច្បាស់ ដូចនោះ ក៏ទ្រង់យាងទៅ
បិណ្ឌបាតផែនដី ៣ជំហាន ពីស្តេចក្រុងពាលី ដើម្បី ឲ្យពុទ្ធបរិស័ទ បានរស់នៅ
លើផែនដីនោះ។
ក្រុងពាលី
ស្តេចក្រុងពាលីយល់ថា ផែនដី៣ជំហាន មានភាពតូចណាស់ ក៏ទ្រង់លើក ថ្វាយព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ។
ព្រះអង្គប្រកាសប្រាប់ទេព្តាទាំង៨ទិសថា ព្រះព្រហ្ម ព្រមថ្វាយដី៣ជំហាន ដល់
តថាគត។ព្រះអង្គឈានតែ៣ជំហាន អស់ដីស្តេចក្រុងពាលីរលីង។ ព្រះពុទ្ធ ទ្រង់ព្រះនាម
បទុមុត្តរៈ ព្រះអង្គទ្រង់ ព្រះមេត្តាអនុគ្រោះ ឫព្រះបញ្ជា បណ្តេញ ស្តេច ក្រុងពាលី
ឲ្យទៅនៅព្រះ ហេមពាន្ត។ ស្តេចក្រុងពាលី ចេញទៅនៅព្រៃ ហេមពាន្ត តាមព្រះពុទ្ធបន្ទូល
តែស្តេចក្រុងពាលីនឹកអាល័យ ស្តាយផែនដីនោះណាស់។ ស្តេចក្រុងពាលី
បានប្រើព្រះភូមរាជឲ្យទៅសុំបាយពែចែង ពែពលី អំពីព្រះអង្គ។ ព្រះពុទ្ធទ្រង់ ព្រះនាម
បទុមត្តរៈព្រះអង្គទ្រង់អនុលោមផ្តាំថា បើបរុសស្ត្រីណាបាន ធ្វើបុណ្យ អ្វីមួយ
ត្រូវធ្វើពែចែង ពែពលី ដាក់ទេយ្យវត្ថុ មាននំ ចំនី អាហារភោជន បូជាស្តេចក្រុងពាលី។
បើបុរសស្ត្រី ណាមួយបាន ធ្វើមង្គលអ្វីមួយហើយ បានធ្វើពែចែងពែពលី
ថ្វាយស្តេចក្រុងពាលីព្រះអង្គទ្រង់សម្តែងថា បាន កុសលផលានិសង្សច្រើនណាស់។ តែមិនបានធ្វើពែចែងពែពលីថ្វាយស្តេច ក្រុងពាលីទេ
ព្រះភូមរាជនឹង មានព្រះហប្ញទ័យ អាក់អនរិះគន់ ជេរប្រទេច ផ្តាសា យកកន្ទូយវាត់ ពុំបានផលអ្វីឡើយ ។ លុះព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ
ទ្រង់អនុញ្ញាតឲ្យពុទ្ធបរិស័ទទាំងអស់ថា បើបានធ្វើមង្គលអ្វីមួយ ត្រូវធ្វើពែចែង
ពែពលីថ្វាយស្តេចក្រុង ក្រុងពាលី ទើបធ្វើបុណ្យ ផលានិសង្ស ច្រើន។ ពពួកទេព្តាទាំង៨ទិស
ដែលបានធ្វើជាកសិណ ក្នុងពេលដែលទ្រង់ ប្រកាស ជាមួយស្តេចក្រុងពាលីបានសុំឲ្យព្រះពុទ្ធ
បទុមុត្តរៈ ទ្រង់ផ្តាំពុទ្ធ បរិស័ទថា បើបុរសស្ត្រីណាបានធ្វើ មង្គលអ្វីមួយ
ត្រូវឲ្យធ្វើរានទេព្តា ទាំង៨ទិស ព្រមទាំង មានរៀបរណ្តាប់ នំ ចំណី ភោជន ផ្លែឈើ ទៀន
ធូប ភ្ញី ផ្កា ធ្វើរាជ វ័តិ ព័ទ្ធសីមា ថ្វាយទេព្តារក្សាទិសទាំង៨ នឹងបានផលានិស្ស
ច្រើនបានសួគិ៍ និព្វានពេញ បរិបូរ។ តែបើមិនបានធ្វើរានទេព្តា ថ្វាយទេព្តាទាំង៨ទិសទេ
មិនបានសុខ ចំរើន មិនមានសិរីសួស្តី សុភមង្គលផលានិសង្សឡើយ ។
ដូច្នេះ បានជាមនុស្ស ម្នាផងទាំងពួង បើគេរៀបចំធ្វើមង្គលអ្វីមួយ គេតែងតែ
ធ្វើពីធីបួងសួងែន ក្រុងពាលីធ្វើរានទេព្តាទាំង៨ទិស និងមានសាង រាជវ៍តិជុំវិញ
រហូតមកដល់សព្វថ្ងៃនេះ។
រូបភាពដកស្រង់ចេញពី៖ KhmerApsaraMagazine អត្ថបទដកស្រង់ពីទំព័រចំណេះដឹងវប្បធម៌ទូទៅ
ខ្ញុំចង់ដឹងរឿងស្តេចស្វាស ឈ្មោះក្រុងពាលីនឹង ស្តេចស្វាខ្មៅពោធិសត្វ បន្ថែមទឿង តើមួយណាច្បាស់ ជាងមួយ ០០៨៤ ៩៧៧១៦០៣០៨
សូមអរគុណសម្រាប់ការចែករំលែកនេះ
បាទអរគុណ
នៅក្នុងប្រវត្តិសាស្រ្ត និងរឿងព្រេងខ្មែរ ដែលទាក់ទងនឹងទំនៀមទម្លាប់ តែងមានការបកស្រាយផ្សេងៗ។ អ្នកដែលមានទំនោរទៅកាន់ខ្មែរដើម បកស្រាយតាមលក្ខណៈខ្មែរ, អ្នកដែលមានទំនោរទៅខាងសាសនាព្រះពុទ្ធ ឬព្រហ្មញ្ញសាសនា បកស្រាយតាមលក្ខណៈឥណ្ឌា។ បើតាមការបកស្រាយរបស់លោក កេង វ៉ាន់សាក់ ក្រុងពាលី គឺគ្មានអ្នកណាក្រៅពីនិមិត្តរូបសក្ការៈ ជាម្ចាស់ទឹកម្ចាស់ដី រវាងមេ (ដី) បា (ទឹក) នៅក្នុងសាសនាដើមរបស់ខ្មែរ ដែលមានឈ្មោះថា សាសនាជី នោះទេ។