ប្រវត្តិនៃការធ្វើពីធីក្រុងពាលី

មានសម័យកាលមួយ ជាសម័យភ្លើងប្រល័យកល្ប៍ (កប្ប ឫ កល្ប៍)

Advertisement
ឆេះអស់មនុស្ស សត្វ រុក្ខាលតាវល្លិ៍ អ្វីៗក៏ឆេះគ្មានសល់ មាននៅសល់តែទឹកល្ហល្ងែវ។ គ្រានោះព្រះពាយបក់បោកចុះឡើងឥតឈប់ឈរ ក៏បង្កើតជាពពុះទឹករសាត់អណ្តែតចុះឡើង គ្មានទីបំផុត។ ទន្ទឹមនឹងនោះដែរ ក៏មានមហា​កាលនាគ​រាជ ព្រះនាម​ក្រុងពាលី និងព្រះអនុជមួយអង្គព្រះនាមព្រះភូមរាជ ជាអ្នកនៅរក្សាទឹកនោះ។ ទាំងពីរព្រះអង្គទ្រង់ប្រទះ ឃើញពពុះទឹកអណ្តែតចុះឡើងៗ ពុំស្ថិតនៅនឹងដូចនោះ ក៏បបួលបងប្អូនពេនពង់ក្រុងពពុះទឹក កុំឲ្យអណ្តែតទៅណា។

យូរៗទៅពពុះទឹកនោះ ក៏កកជាំផែនដី ដុះព្រៃព្រឹក្សាលតាវល្លិ៍ មនុស្ស សត្វ សព្វបែបយ៉ាង។ សម័យនោះ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់បានត្រាស់ដឹងឡើង ក្នុងលោកឈ្វេងយល់ថា ដែនដីនេះ កើតអំពីស្តេចមហាកាលនាគរាជព្រះនាមក្រុងពាលី។ ព្រះអង្គ​ព្រះនាម​បទុមុត្តរៈ ទ្រង់ជ្រាបច្បាស់ដូចនោះ ក៏ទ្រង់យាងទៅ បិណ្ឌបាតផែនដី ៣ជំហាន ពីស្តេចក្រុងពាលី ដើម្បីឲ្យពុទ្ធបរិស័ទ បានរស់នៅ លើផែនដីនោះ។

ស្តេចក្រុងពាលីយល់ថា ផែនដី៣ជំហាន មានភាពតូចណាស់ ក៏ទ្រង់លើកថ្វាយព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ។ ព្រះអង្គប្រកាសប្រាប់​ទេព្តាទាំង៨ទិសថា ព្រះព្រហ្ម ព្រមថ្វាយដី៣ជំហាន ដល់ តថាគតហើយ។​ ព្រះអង្គឈានតែ៣ជំហាន អស់ដីស្តេចក្រុងពាលីរលីង។ ព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ ព្រះអង្គទ្រង់ព្រះមេត្តាអនុគ្រោះ ឫព្រះបញ្ជា បណ្តេញ ស្តេច ក្រុងពាលី ឲ្យទៅនៅព្រះហេមពាន្ត។ ស្តេចក្រុងពាលីចេញទៅនៅព្រៃហេមពាន្ត តាមព្រះពុទ្ធបន្ទូល តែស្តេចក្រុងពាលីនឹកអាល័យ ស្តាយផែនដីនោះណាស់។ ស្តេចក្រុងពាលី បានប្រើព្រះភូមរាជឲ្យទៅសុំបាយពែចែង ពែពលី អំពីព្រះអង្គ។ ព្រះពុទ្ធទ្រង់ព្រះនាម បទុមត្តរៈព្រះអង្គទ្រង់អនុលោមផ្តាំថា បើបុរសស្ត្រីរូបណាបានធ្វើបុណ្យអ្វីមួយ ត្រូវធ្វើពែចែង ពែពលី ដាក់ទេយ្យវត្ថុ មាននំ ចំនី អាហារភោជន បូជាស្តេចក្រុងពាលី។ បើបុរសស្ត្រីណាមួយបានធ្វើមង្គលអ្វីមួយហើយ បានធ្វើពែចែង ពែពលី ថ្វាយស្តេចក្រុងពាលីព្រះអង្គទ្រង់សម្តែងថា បានកុសល​ផលា​និសង្ស​ច្រើនណាស់។

តែបើមិនបានធ្វើពែចែង ពែពលី ថ្វាយស្តេចក្រុងពាលីទេ ព្រះភូមរាជនឹង មានព្រះហប្ញទ័យ អាក់អន់រិះគន់ ជេរ ប្រទេចផ្តាសា យកកន្ទុយវាត់ ពុំបានផលអ្វីឡើយ។​ លុះព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ ទ្រង់អនុញ្ញាតឲ្យពុទ្ធបរិស័ទទាំងឡាយ បើបានធ្វើមង្គលអ្វីមួយ ត្រូវធ្វើពែចែង ពែពលីថ្វាយស្តេចក្រុង ក្រុងពាលី ទើបធ្វើបុណ្យផលានិសង្សច្រើន។ ពពួកទេព្តាទាំង៨ទិស ដែលបានធ្វើជាកសិណ ក្នុងពេលដែលទ្រង់ប្រកាសជាមួយស្តេចក្រុងពាលីបានសុំឲ្យព្រះពុទ្ធ បទុមុត្តរៈ ទ្រង់ផ្តាំពុទ្ធ បរិស័ទថា បើបុរសស្ត្រីណាបានធ្វើ មង្គលអ្វីមួយ ត្រូវឲ្យធ្វើរានទេព្តា ទាំង៨ទិស ព្រមទាំងមានរៀបរណ្តាប់ នំ ចំនី ភោជន ផ្លែឈើ ទៀន ធូប ភ្ញី ផ្កា ធ្វើរាជវ័តិព័ទ្ធសីមា ថ្វាយទេព្តារក្សាទិសទាំង៨ នឹងបានផលានិស្ស ច្រើនបានសួគិ៍និព្វានពេញបរិបូរ។ តែបើមិនបានធ្វើរានទេព្តា ថ្វាយទេព្តាទាំង៨ទិសទេ នោះនឹងមិនបានសុខ ចំរើន មិនមានសិរីសួស្តី សុភមង្គលផលានិសង្សឡើយ។ ដូច្នេះ បានជាមនុស្សម្នាផងទាំងពួង បើគេរៀបចំធ្វើមង្គលអ្វីមួយ គេតែងតែ ធ្វើពីធីបួងសួងសែនក្រុងពាលី ធ្វើរានទេព្តាទាំង៨ទិស និងមានសាងរាជវ៍តិជុំវិញ រហូត​មកដល់​សព្វថ្ងៃនេះ។

រូបភាពដកស្រង់ចេញពី៖ KhmerApsaraMagazine អត្ថបទដកស្រង់ពីទំព័រចំណេះដឹងវប្បធម៌ទូទៅ

Advertisement

0 thoughts on “ប្រវត្តិនៃការធ្វើពីធីក្រុងពាលី

  1. តើឯកសារពិធីក្រុងពាលីនេះមានមកពីណា? ព្រោះពិធីនេះមានការនិយាយផ្សេងគ្នា (០១៦៣៦៥៥០)

  2. ប្រវត្តិស្តេចក្រុងពាលី និយាយពីរឿងស្តេចស្វាសនឹង ស្តេចស្វាខ្មៅពោធិសត្វនោះយ៉ាងណាដែរ សូមមេត្តាជួយបញ្ជាក់ឲ្យច្បាស់ផង

    1. ០០៨៤ 977160308 នេះលេខទូរសព្ទរបស់់

      ប្រវត្តិស្តេចក្រុងពាលី និយាយពីរឿងស្តេចស្វាសនឹង ស្តេចស្វាខ្មៅពោធិសត្វនោះយ៉ាងណាដែរ សូមមេត្តាជួយបញ្ជាក់ឲ្យច្បាស់ផង ក្នុងទីនេះនិយាយអំពីសត្វនាគរាជមហាកាលទៅវិញនៀ

  3. ប្រវត្តិធ្វើក្រុងពាលី

    ចុះផ្សាយ ខែ​តុលា 11, 2013 | ដាក់ផ្សាយដោយ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ

    សម័យមួយ ជាសម័យភ្លើងប្រល័យកល្ប៍ (កប្ប
    ឫ កល្ប៍) ឆេះអស់មនុស្ស សត្វ រុក្ខាលតាវល្លិ៍ អ្វីៗក៏ឆេះគ្មានសល់ មាននៅសល់ តែទឹក ល្ហល្ងែវ។
    ពេលនោះ ព្រះពាយបក់បោកចុះឡើង កើតជា ពពុះទឹករសាត់ អណ្តែតចុះឡើង គ្មានទីបំផុត។ កាលនោះ
    មានមហា​កាលនាគ​រាជ ឈ្មោះ​ក្រុងពាលី និងព្រះអនុជម្នាក់ឈ្មោះ ព្រះភូមរាជ
    ជាអ្នកនៅរក្សាទឹកនោះ។ មហាកាលនាគរាជ ឈ្មោះក្រុងពាលី និងព្រះអនុជ ឈ្មោះ ព្រះភូមរាជ
    ឃើញពពុះទឹកអណ្តែតចុះឡើង ពុំស្ថិត នៅនឹងដូចនោះក៏បបួល បងប្អូនពេន ពង់ក្រុងពពុះទឹក
    កុំឲ្យអណ្តែតទៅណា។ យូរទៅពពុះទឹកនោះ ក៏កកជាំផែនដី ដុះព្រៃព្រឹក្សាលតាវល្លិ៍ មនុស្ស
    សត្វ សព្វបែបយ៉ាង ។ សម័យនោះ ព្រះពុទ្ធ ទ្រង់ព្រះនាមបទុមុត្តរៈ
    ទ្រង់បាន ត្រាស់ដឹងឡើង ក្នុងលោកឈ្វេងយល់ថា ដែនដីនេះ កើតអំពីស្តេចមហា កាលនាគរាជឈ្មោះក្រុងពាលី
    ។ ព្រះអង្គ​ព្រះនាម​បទុមុត្តរៈ ទ្រង់ជ្រាប ច្បាស់ ដូចនោះ ក៏ទ្រង់យាងទៅ
    បិណ្ឌបាតផែនដី ៣ជំហាន ពីស្តេចក្រុងពាលី ដើម្បី ឲ្យពុទ្ធបរិស័ទ បានរស់នៅ
    លើផែនដីនោះ។

    ក្រុងពាលី

    ស្តេចក្រុងពាលីយល់ថា ផែនដី៣ជំហាន មានភាពតូចណាស់ ក៏ទ្រង់លើក ថ្វាយព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ។
    ព្រះអង្គប្រកាសប្រាប់​ទេព្តាទាំង៨ទិសថា ព្រះព្រហ្ម ព្រមថ្វាយដី៣ជំហាន ដល់
    តថាគត។ព្រះអង្គឈានតែ៣ជំហាន អស់ដីស្តេចក្រុងពាលីរលីង។ ព្រះពុទ្ធ ទ្រង់ព្រះនាម
    បទុមុត្តរៈ ព្រះអង្គទ្រង់ ព្រះមេត្តាអនុគ្រោះ ឫព្រះបញ្ជា បណ្តេញ ស្តេច ក្រុងពាលី
    ឲ្យទៅនៅព្រះ ហេមពាន្ត។ ស្តេចក្រុងពាលី ចេញទៅនៅព្រៃ ហេមពាន្ត តាមព្រះពុទ្ធបន្ទូល
    តែស្តេចក្រុងពាលីនឹកអាល័យ ស្តាយផែនដីនោះណាស់។ ស្តេចក្រុងពាលី
    បានប្រើព្រះភូមរាជឲ្យទៅសុំបាយពែចែង ពែពលី អំពីព្រះអង្គ។ ព្រះពុទ្ធទ្រង់ ព្រះនាម
    បទុមត្តរៈព្រះអង្គទ្រង់អនុលោមផ្តាំថា បើបរុសស្ត្រីណាបាន ធ្វើបុណ្យ អ្វីមួយ
    ត្រូវធ្វើពែចែង ពែពលី ដាក់ទេយ្យវត្ថុ មាននំ ចំនី អាហារភោជន បូជាស្តេចក្រុងពាលី។
    បើបុរសស្ត្រី ណាមួយបាន ធ្វើមង្គលអ្វីមួយហើយ បានធ្វើពែចែងពែពលី
    ថ្វាយស្តេចក្រុងពាលីព្រះអង្គទ្រង់សម្តែងថា បាន កុសល​ផលា​និសង្ស​ច្រើនណាស់។ តែមិនបានធ្វើពែចែងពែពលីថ្វាយស្តេច ក្រុងពាលីទេ
    ព្រះភូមរាជនឹង មានព្រះហប្ញទ័យ អាក់អនរិះគន់ ជេរប្រទេច ផ្តាសា យកកន្ទូយវាត់ ពុំបានផលអ្វីឡើយ ។ លុះព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ
    ទ្រង់អនុញ្ញាតឲ្យពុទ្ធបរិស័ទទាំងអស់ថា បើបានធ្វើមង្គលអ្វីមួយ ត្រូវធ្វើពែចែង
    ពែពលីថ្វាយស្តេចក្រុង ក្រុងពាលី ទើបធ្វើបុណ្យ ផលានិសង្ស ច្រើន។ ពពួកទេព្តាទាំង៨ទិស
    ដែលបានធ្វើជាកសិណ ក្នុងពេលដែលទ្រង់ ប្រកាស ជាមួយស្តេចក្រុងពាលីបានសុំឲ្យព្រះពុទ្ធ
    បទុមុត្តរៈ ទ្រង់ផ្តាំពុទ្ធ បរិស័ទថា បើបុរសស្ត្រីណាបានធ្វើ មង្គលអ្វីមួយ
    ត្រូវឲ្យធ្វើរានទេព្តា ទាំង៨ទិស ព្រមទាំង មានរៀបរណ្តាប់ នំ ចំណី ភោជន ផ្លែឈើ ទៀន
    ធូប ភ្ញី ផ្កា ធ្វើរាជ វ័តិ ព័ទ្ធសីមា ថ្វាយទេព្តារក្សាទិសទាំង៨ នឹងបានផលានិស្ស
    ច្រើនបានសួគិ៍ និព្វានពេញ បរិបូរ។ តែបើមិនបានធ្វើរានទេព្តា ថ្វាយទេព្តាទាំង៨ទិសទេ
    មិនបានសុខ ចំរើន មិនមានសិរីសួស្តី សុភមង្គលផលានិសង្សឡើយ ។ ​ ​​
    ដូច្នេះ បានជាមនុស្ស ម្នាផងទាំងពួង បើគេរៀបចំធ្វើមង្គលអ្វីមួយ គេតែងតែ
    ធ្វើពីធីបួងសួងែន ក្រុងពាលីធ្វើរានទេព្តាទាំង៨ទិស និងមានសាង រាជវ៍តិជុំវិញ
    រហូត​មកដល់​សព្វថ្ងៃនេះ។

    រូបភាពដកស្រង់ចេញពី៖ KhmerApsaraMagazine អត្ថបទដកស្រង់ពីទំព័រចំណេះដឹងវប្បធម៌ទូទៅ

    ខ្ញុំចង់ដឹងរឿងស្តេចស្វាស ឈ្មោះក្រុងពាលីនឹង ស្តេចស្វាខ្មៅពោធិសត្វ បន្ថែមទឿង តើមួយណាច្បាស់ ជាងមួយ ០០៨៤ ៩៧៧១៦០៣០៨

  4. នៅ​ក្នុង​ប្រវត្តិសាស្រ្ត និង​រឿង​ព្រេង​ខ្មែរ ដែល​ទាក់​ទង​នឹង​ទំនៀម​ទម្លាប់ តែ​ងមាន​ការ​បក​ស្រាយ​ផ្សេង​ៗ។ អ្នកដែល​មាន​ទំនោរ​ទៅ​កាន់​ខ្មែរ​ដើម បក​ស្រាយ​តាម​លក្ខណៈ​ខ្មែរ, អ្នក​ដែល​មាន​ទំនោរ​ទៅ​ខាង​សាសនា​ព្រះពុទ្ធ ឬ​ព្រហ្មញ្ញសាសនា បកស្រាយ​តាម​លក្ខណៈឥណ្ឌា។ បើតាមការបកស្រាយរបស់លោក​ កេង វ៉ាន់សាក់ ក្រុង​ពាលី គឺគ្មានអ្នកណាក្រៅពី​និមិត្តរូបសក្ការៈ ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី រវាង​មេ (ដី) បា (ទឹក) នៅ​ក្នុងសាសនា​ដើម​របស់​ខ្មែរ ដែលមាន​ឈ្មោះថា សាសនា​ជី នោះ​ទេ។

Leave a Reply to ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ Cancel reply

Your email address will not be published. Required fields are marked *